វៀតណាម-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង នុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង នុយក្លេអ៊ែរ

វៀតណាម-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង នុយក្លេអ៊ែរ

ហាណូយ ៖ វៀតណាម និង កូរ៉េខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង ថាមពលនុយក្លេអ៊ែរ ចំពេលដែលលោកប្រធានាធិបតី Lee Jae Myung បានអញ្ជើញទៅដល់ទីក្រុងហាណូយ។

Advertisement

មេដឹកនាំកំពូល របស់វៀតណាម លោក To Lam បានធ្វើជាម្ចាស់ផ្ទះ ទទួលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃពុធ ដោយបានប្រកាសអំពីកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការរាប់សិប រួមទាំង ការច្នៃប្រឌិតបច្ចេកវិទ្យា និង ការអភិវឌ្ឍ រោងចក្រថាមពលនុយក្លេអ៊ែរ។

កូរ៉េខាងត្បូង គឺជាប្រភព នៃការវិនិយោគបរទេសដ៏ធំបំផុត របស់វៀតណាម និងជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់ខ្លួន ដោយពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ ៩០ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

លោក Lam បាននិយាយថា ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញ ការទុកចិត្ត ខាងនយោបាយខ្ពស់ រវាងប្រទេសទាំងពីរ។

មេដឹកនាំវៀតណាម រូបនេះ បានបញ្ជាក់ថា «វៀតណាមស្វាគមន៍ក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីធ្វើការវិនិយោគថ្មី និងពង្រីកគម្រោងដែលមានស្រាប់ ដោយផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ, មជ្ឈមណ្ឌលទិន្នន័យ AI, ថាមពលនុយក្លេអ៊ែរ, កំពង់ផែសមុទ្រឆ្លាតវៃ»។

លោក Lee Jae Myung បាននិយាយថា «ជាមួយនឹងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ កើនឡើងខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំង យើងសង្ឃឹមថា ប្រជាជន, អាជីវកម្ម និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងកសាងសមិទ្ធិផលរួមគ្នា បន្ថែមទៀត»។

នេះគឺជាជំនួបលើកទីពីរ ក្នុងរយៈពេលតិចជាងមួយឆ្នាំ រវាងមេដឹកនាំអាស៊ីទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក To Lam ទៅកាន់ទីក្រុងសេអ៊ូល កាលពីខែសីហា ឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា