អឺរ៉ុប អនុម័តប្រាក់កម្ចីជាង ១០០ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប អនុម័តប្រាក់កម្ចីជាង ១០០ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី

អឺរ៉ុប អនុម័តប្រាក់កម្ចីជាង ១០០ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី

ព្រុចសែល ៖ ទីបំផុត សហភាពអឺរ៉ុប បានបើកភ្លើងបៃតងអនុម័តផ្តល់ប្រាក់កម្ចីប្រហែល ១០៦ ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំងកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ក្រោយប្រទេសហុងគ្រីបោះបង់សិទ្ធិវេតូ ។

Advertisement

ប្រទេសស៊ីប ដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបនៅឆ្នាំនេះ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បាននិយាយថា រដ្ឋជាសមាជិកចំនួន ២៧ របស់ប្លុកអឺរ៉ុប ឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នារសៀលថ្ងៃ ព្រហស្បតិ៍ នេះ ។

ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះសារលើបណ្តាញសង្គម X ថា កិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ដើម្បីទទួលបានប្រាក់កម្ចី ១០៦ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ឥឡូវនេះកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ។

លោក Zelensky បានសង្កត់ធ្ងន់ថា ការអនុម័តនេះ គឺជាសញ្ញាដ៏ត្រឹមត្រូវបំផុតមួយ ស្ថិតក្រោមកាលៈទេសៈបច្ចុប្បន្ន ដូច្នេះរុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន ប៉ុន្តែលោកថា រឿងនេះអាចកើតឡើងទៅបាន លុះត្រាតែមានការគាំទ្រដល់អ៊ុយក្រែនថែមទៀត និងការដាក់បន្ថែមសម្ពាធកាន់តែខ្លាំងឡើងលើរុស្ស៊ី ។

បើតាម Straits Times, កាលពីឆ្នាំមុន អឺរ៉ុបបានយល់ព្រមលើប្រាក់កម្ចីនេះដល់អ៊ុយក្រែន ដើម្បីបន្តធ្វើឲ្យទីក្រុង កៀវ មានលំនឹងហិរញ្ញវត្ថុ រហូតដល់ឆ្នាំ ២០២៦ ដល់ ២០២៧ ។ ប៉ុន្តែហុងគ្រីបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ។

បញ្ហានេះក៏បានពន្យារពេលបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីផងដែរ ដែលដំបូងឡើយ អឺរ៉ុបមានគោលបំណងអនុម័ត ដើម្បីប្រារព្ធខួប ៤ ឆ្នាំនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា