រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជួបប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងការបរទេស។ ប្រជុំទ្វេភាគីរវាងប្រមុខការទូតទាំងពីរបានផ្ដល់ទៅលើការពង្រឹងនៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលជាឱកាសដ៏សំខាន់ឱ្យភាគីទាំងពីរបញ្ជាក់សាជាថ្មីម្ដងទៀតនៅការប្ដេជ្ញាចិត្ត ចំពោះទំនាក់ទំនងពិសេសដែលតភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តនៅក្នុងការពង្រឹង នៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺបានបញ្ជាក់ថាយើងបានសម្រេចនូវគោលបំណងរបស់យើងនៅក្នុងការពង្រឹង ទៅការសម្របសម្រួលជាយុទ្ធសាស្ត្រ ក្នុងវិស័យនយោបាយសន្តិសុខ ការពារជាតិក្នុងពេលដែលពិភពលោកកំពុងឆ្លងកាត់នៅដំណាក់កាលដ៏ស្មុគស្មាញ។ ការផ្លាស់ប្ដូរយោបល់កាលពីម្សិលមិញនេះ បានប្រព្រឹត្តទៅប្រកបដោយភាពទូលំទូលាយ ស៊ីជម្រៅនិងមានចក្ខុវិស័យវែងឆ្ងាយ។ ដូចគ្នាលើសារៈសំខាន់នៅការប្រកាន់ភ្ជាប់ នៅគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កម្ពស់ពហុភាគីនិយម និងពង្រឹងអភិបាលកិច្ចសកល។ ហើយការផ្លាស់ប្ដូរយោបល់រវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា កាលពីម្សិលមិញបានបង្ហាញនៅទិដ្ឋភាព ច្បាស់លាស់មួយពាក់ព័ន្ធទៅនឹងការប្រឈម ទាំងខាងផ្នែកយោធាទាំងខាងផ្នែកសន្តិសុខ ដែលប្រទេសយើងទាំងពីរកំពុងតែប្រឈម ហើយក៏បើកផ្លូវទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផងដែរ ហើយរដ្ឋមន្ត្រីការពារជាតិទាំងពីរក៏បានជួបគ្នានៅព្រឹកនេះថែមទៀតដើម្បីពិភាក្សា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ រវាងការពារជាតិទាំងពីរ។

ឯកឧត្តមបានបន្តថា អ្វីដែលជាមូលហេតុនៃការសប្បាយរីករាយមួយទៀតនោះ គឺភាគីទាំងពីរបានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការ រួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណា ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានបន្តថា កម្ពុជាដឹងគុណយ៉ាងជ្រៀតជ្រៅបំផុតចំពោះមិត្តចិន ដែលបានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការប្រទេសចិនបានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រីុ ប្រាក់ សុខុន ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន។ សុំឯកភាពទាំងស្រុងចំពោះការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកម្ពុជា។ ហើយក៏សូមអបអរសាទរចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិនកាលពីម្សិលមិញទទួលបានជោគជ័យពេញលេញជាទីបំផុត។ សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់ និងសកម្មរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រុញកិច្ចសហប្រតិបត្តិការពីរបូកពីររវាងចិននិងកម្ពុជា។

ឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា យើងកំពុងតែជួបប្រទះនៅឧបសគ្គ នៃការប្រែប្រួលសភាពការណ៍អន្តរជាតិស្មុគស្មាញ ហើយក៏មានការប្រឈមមុខដូចគ្នា។ ដូច្នេះចិននិងកម្ពុជា តែជាមិត្តភ័ក្ត្រ និងជាដៃគូសហគមន៍វាសនារួម ក្នុងគ្រប់រដូវកាល។ ដូច្នេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺទាន់ពេលវេលា អ្វីដែលប្រទេសទាំងពីរបានជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាកាន់តែស្អិតរមួត លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ចូលថាមពលកាន់តែស្អិតរមួត ទៀតទៅនឹងការកសាងសហគមន៍វាសនារួមយុគសម័យថ្មីគ្រប់រដូវកាល រវាងចិននិងកម្ពុជា។ យើងក៏សប្បាយរីករាយនៅពេលដែលឃើញថាកិច្ចសហប្រតិបត្តិការ ចិននិងកម្ពុជាកាន់តែស្អិតរមួលថែមទៀត។ ហើយសង្ឃឹមថាវេទិកាពីរបូកពីរ ផ្ដល់ជាវេទិកាដ៏សំខាន់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងចិន និងកម្ពុជា ឡើងខឿនថ្មីមួយទៀត ហើយសម្របសម្រួលកាន់តែជិតស្និទ្ធជាយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាកាន់តែច្រើន ហើយបង្កើនជំនឿទុកចិត្តនយោបាយ តែស៊ីជម្រៅដើម្បីរួមចំណែកទៅដល់ការការកសាងសហគមរួមរវាងចិននិងកម្ពុជាដោយចីរភាព និងអភិវឌ្ឍន៍កាន់តែទូលំទូលាយថែមទៀត។
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា