Microsoft ប្រកាសវិនិយោគ ១៨ ពាន់លានដុល្លារនៅអូស្ត្រាលី ជំរុញ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Microsoft ប្រកាសវិនិយោគ ១៨ ពាន់លានដុល្លារនៅអូស្ត្រាលី ជំរុញ AI

Microsoft ប្រកាសវិនិយោគ ១៨ ពាន់លានដុល្លារនៅអូស្ត្រាលី ជំរុញ AI

កង់ប៉េរ៉ា ៖ ក្រុមហ៊ុន Microsoft នឹងវិនិយោគ ១៨ពាន់លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ការជំរុញលើបញ្ញាសិប្បនិម្មិត ឬ AI។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនផ្ទាល់។

Advertisement

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងវិនិយោគ ២៥ ពាន់លានដុល្លារអូស្ត្រាលី ឬ ១៧.៩ ពាន់លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី នាចុងឆ្នាំ ២០២៩ ដើម្បីបង្កើនសមត្ថភាពកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសអូស្ត្រាលី។

តាមរយៈសេចក្តីថ្លែងការណ៍, ក្រុមហ៊ុនអះអាងថា ការវិនិយោគនេះ នឹងជួយអភិវឌ្ឍន៍ កុំព្យូទ័រទំនើប
Azure AI និង ហេដ្ឋារចនាសម្ព័ន្ធ Clouding ពង្រឹងសន្តិសុខ តាមអ៊ីនធឺណិត និង បង្កើនជំនាញ AI ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft, លោក Satya Nadella បាននិយាយថា «អូស្ត្រាលី មានឱកាសដ៏ធំសម្បើម ក្នុងការចាប់យក AI ទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដ និងផលប្រយោជន៍សង្គម»។

លោកបន្តថា «នោះហើយជាមូលហេតុ ដែលយើងកំពុងធ្វើឱ្យការវិនិយោគដ៏ធំបំផុតរបស់យើង នៅក្នុងប្រទេសអូស្ត្រាលី រហូតមកដល់បច្ចុប្បន្ន» ។

បើតាម CNA, ការសន្យាវិនិយោគ ចុងក្រោយនេះ ធ្វើឡើង បន្ទាប់ពីមានការវិនិយោគ របស់ Microsoft ចំនួន ៥ ពាន់លានដុល្លារអូស្ត្រាលី កាលពីឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីក cloud computing និងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា