UN ព្រមានថា សង្គ្រាមអ៊ីរ៉ង់ នឹងរំខានជំនួយស្បៀងអាហារសម្រាប់ប្រជាជនស្រែកឃ្លានបំផុតលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ព្រមានថា សង្គ្រាមអ៊ីរ៉ង់ នឹងរំខានជំនួយស្បៀងអាហារសម្រាប់ប្រជាជនស្រែកឃ្លានបំផុតលើពិភពលោក

UN ព្រមានថា សង្គ្រាមអ៊ីរ៉ង់ នឹងរំខានជំនួយស្បៀងអាហារសម្រាប់ប្រជាជនស្រែកឃ្លានបំផុតលើពិភពលោក

អ.ស.ប ៖ អង្គការសហប្រជាជាតិ បានព្រមានធ្ងន់ៗថា សង្គ្រាមនៅអ៊ីរ៉ង់ កំពុងបិទខ្ទប់ជំនួយស្បៀងអាហាររាប់ពាន់តោនហូរចូលស៊ូដង់ ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតពីគ្រោះទុរ្ភិក្ស និងបណ្តាប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិក ខណៈការបិទច្រកសមុទ្រ Hormuz ក៏បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវទឹកទូទាំងពិភពលោកផងដែរ ។

Advertisement

សង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ ដែលឥឡូវនេះឈានចូលដល់ឆ្នាំទី ៤ ហើយនោះ បានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ខណៈអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ប្រមាណថា មនុស្សជិត ៣៤ លាននាក់នឹងត្រូវការជំនួយជាបន្ទាន់ ។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការដឹកជញ្ជូនស្បៀងអាហារបន្ទាន់ បានជាប់គាំងនៅកំពង់ផែនានាក្នុងប្រទេសអូម៉ង់ និងកេនយ៉ា ជាកន្លែងដែលក្រុមហ៊ុនដឹកជញ្ជូន កំពុងតស៊ូជំនះការងារកកស្ទះដ៏ច្រើន ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។

ទន្ទឹមនេះ ស្បៀងអាហាររាប់ពាន់តោនដែលមានគោលដៅដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសស៊ូដង់ ត្រូវបានពន្យារពេលរហូតដល់ទៅ ៥០ ថ្ងៃ ។

ឆ្លើយតបបញ្ហានេះ នាយិកាផ្នែកផ្គត់ផ្គង់របស់ WFP លោកស្រី Corinne Fleischer បាននិយាយថា សម្រាប់ប្រទេសស៊ូដង់ យើងត្រូវតែស្វែងរកមធ្យោបាយបញ្ជូនជំនួយបន្ទាន់ទៅដល់ទីនោះឱ្យបានលឿនជាងមុន ។ លោកស្រីថា ប្រជាជននៅទីនោះ កំពុងរស់នៅយ៉ាងលំបាកវេទនារួចទៅហើយ ដោយសារតែការថយចុះហិរញ្ញប្បទានផ្នែកមនុស្សធម៌ ។

បើតាម Straits Times, ការបិទផ្លូវទឹកស្ទើរតែទាំងស្រុងនៅច្រកសមុទ្រ Hormuz បានធ្វើឲ្យទីផ្សារទំនិញគ្រប់ប្រភេទប្រែប្រួល ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ផលិតផលឧស្សាហកម្ម និងកសិកម្ម ។

ការរំខាននេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់អង្គការនានា ដូចជា WFP ដោយសារការផ្គត់ផ្គង់សំខាន់ៗកំពុងស្ទះកកកុញនៅតាមកំពង់ផែ ហើយស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ដោយសារការកាត់បន្ថយជំនួយមនុស្សធម៌ពីប្រទេសផ្តល់ជំនួយធំៗមួយចំនួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា