ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ

ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  និងប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី បានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការឯកភាពដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ + លើកទីមួយ រវាងកម្ពុជានិងចិន នៅទីស្តីការក្រសួងការបរទេសកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។

Advertisement

ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ + កម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសន្ទនាយុទ្ធសាស្ត្រ  + រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិននឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្របង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា + ទៅជា + ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាមូលហេតុនៃការសប្បាយរីករាយមួយទៀតនោះ គឺភាគីទាំងពីរបានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ 

ចំណែកឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា  យើងកំពុងតែជួបប្រទះនៅឧបសគ្គ នៃការប្រែប្រួលសភាពការណ៍អន្តរជាតិស្មុគស្មាញ ហើយក៏មានការប្រឈមមុខដូចគ្នា។ ដូច្នេះចិននិងកម្ពុជា ដែលជាមិត្តភ័ក្ត្រ និងជាដៃគូសហគមន៍វាសនារួមក្នុងគ្រប់រដូវកាល។ ដូច្នេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺទាន់ពេលវេលា អ្វីដែលប្រទេសទាំងពីរបានជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ដោយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាកាន់តែស្អិតរមួត លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ចូលថាមពលកាន់តែស្អិតរមួតថែមទៀតទៅនឹងការកសាងសហគមន៍វាសនារួមយុគសម័យថ្មីគ្រប់រដូវកាល រវាងចិននិងកម្ពុជា។ យើងក៏សប្បាយរីករាយនៅពេលដែលឃើញថា កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាកាន់តែស្អិតរមួលថែមទៀត។ 

រដ្ឋមន្ត្រីការបរទេសចិនសង្ឃឹមថាវេទិកាពីរបូកពីរ ជាវេទិកាដ៏សំខាន់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងចិន និងកម្ពុជា ឡើងខឿនថ្មីមួយទៀត ហើយសម្របសម្រួលកាន់តែជិតស្និទ្ធជាយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាកាន់តែច្រើន។ ហើយបង្កើនជំនឿទុកចិត្តនយោបាយ តែស៊ីជម្រៅដើម្បីរួមចំណែកទៅដល់ការការកសាងសហគមរួមរវាងចិននិងកម្ពុជាដោយចីរភាព និងអភិវឌ្ឍន៍កាន់តែទូលំទូលាយថែមទៀត។មហាក្សត្រកម្ពុជា៕

ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការបរទេស

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា