សហរដ្ឋអាមេរិក វាយតម្លៃថា ចាយពេលកន្លះឆ្នាំ ទើបអាចបោះសម្អាតគ្រាប់មីនអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz អស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក វាយតម្លៃថា ចាយពេលកន្លះឆ្នាំ ទើបអាចបោះសម្អាតគ្រាប់មីនអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz អស់

សហរដ្ឋអាមេរិក វាយតម្លៃថា ចាយពេលកន្លះឆ្នាំ ទើបអាចបោះសម្អាតគ្រាប់មីនអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz អស់

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក បានធ្វើការប៉ាន់ប្រមាណថា ការបោសសម្អាតគ្រាប់មីន ទំនងជាត្រូវចំណាយពេលដល់ទៅកន្លះឆ្នាំ ទើបអាចដោះគ្រាប់មីនទាំងស្រុង ដែលត្រូវបានដាក់ពង្រាយដោយយោធាអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz នេះបើតាមកាសែត The Washington Post ចេញផ្សាយកាលពីថ្ងៃ ពុធ ។

Advertisement

ការប៉ាន់ប្រមាណនេះ ធ្វើឡើងដោយមន្រ្តីក្រសួងការពារជាតិអាមេរិក ដែលបានរាយការណ៍សង្ខេបដល់សមាជិកសភានៅសប្តាហ៍នេះ អំពីការវាយតម្លៃផ្នែកចារកម្ម ពាក់ព័ន្ធនឹងប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz ។

មន្ត្រីការពារជាតិជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់សមាជិកសភាអាមេរិកថា អ៊ីរ៉ង់ប្រហែលជាបានដាក់គ្រាប់មីនចំនួន ២០ គ្រាប់ ឬច្រើនជាងនេះ នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz ។

គ្រាប់មីនមួយចំនួនត្រូវបានបណ្តែតពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា GPS ដែលធ្វើឱ្យកងកម្លាំងអាមេរិកពិបាករកឃើញគ្រាប់មីន នៅពេលដែលពួកវាត្រូវបានដាក់ពង្រាយ ។ ហើយគ្រាប់មីនមួយចំនួនទៀត ត្រូវបានគេជឿថា ត្រូវបានដាក់ដោយកងកម្លាំងអ៊ីរ៉ង់ដោយប្រើទូកតូចៗ ។

ផ្អែកតាមការវាយតម្លៃខាងលើនេះ ការបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz ប្រហែលជាមិនអាចអនុវត្តភ្លាមៗបានទេ រហូតទល់តែសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ជាមុនសិន ។

ដែលនេះមានន័យថា តម្លៃប្រេងសាំង និងប្រេងឥន្ធនៈ អាចនៅតែកើនឡើងរហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ។

បើតាមស៊ីនហួរ, ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ ដែលគ្រប់គ្រងលំហូរប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០ ភាគរយរបស់ពិភពលោក ត្រូវបានរាំងខ្ទប់ ចាប់តាំងពីទីក្រុងតេហេរ៉ង់ បានបិទផ្លូវទឹកមួយនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា