ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ

ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី បានលើកឡើងថា ការចេញផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” ដើម្បីពិពណ៌នាអំពី Cambodia មិនត្រឹមតែជាការបង្ហាញអវិជ្ជមានវិជ្ជាជីវៈ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ខូចកិត្តិយសជាតិមួយទាំងមូល ដោយខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ។

Advertisement

ជាក់ស្តែង បញ្ហាអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrime) គឺជាបញ្ហាសកល មិនមែនកើតឡើងតែក្នុងប្រទេសណាមួយនោះទេ ប្រទេសជាច្រើនជុំវិញពិភពលោក ក៏ដូចជាប្រទេសអភិវឌ្ឍខ្ពស់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ដូច្នេះ ការប្រើពាក្យស្លោកដូចជា “Scambodia” គឺជាការបង្ហាញមតិដែលបំភាន់សាធារណៈ និងបង្កើតការយល់ច្រឡំលើស្ថានភាពពិត។ លើសពីនេះ ការបង្ហាញថា ប្រទេសមួយត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្ម គឺជាការសន្និដ្ឋានដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ភាពជឿជាក់អន្តរជាតិ ការវិនិយោគ និងឱកាសអភិវឌ្ឍន៍របស់ប្រជាជនវាមិនមែនជាការយុត្តិធម៌ក្នុងការចោទប្រកាន់ប្រជាជនជាច្រើនលាននាក់ ដោយផ្អែកលើសកម្មភាពរបស់ក្រុមតិចតួចនោះឡើយ។ លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរអង្វែង ពោរពេញដោយវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្នូរ និងគុណតម្លៃសង្គមដែលផ្អែកលើសេចក្តីគោរព សុចរិតភាព និងមនុស្សធម៌ ប្រជាជនខ្មែររស់នៅដោយមានសេចក្តីថ្លៃថ្នូរ មិនមែនជាសង្គមដែលលើកស្ទួយអំពើអសីលធម៌ ឬអាជីវកម្ម បេស្យាចារ បំផ្លាញគុណតម្លៃមនុស្សដូចដែលអាចឃើញនៅប្រទេសខ្លះនោះទេ។

ការយកករណីអវិជ្ជមានមួយចំនួនមកធ្វើជារូបតំណាងសម្រាប់ប្រទេសទាំងមូល គឺជាការមិនត្រឹមត្រូវ និងមិនគោរពចំពោះអត្តសញ្ញាណ និងកិត្តិយសជាតិ។ ប្រទេសមួយត្រូវបានកំណត់ដោយវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជនរបស់ខ្លួន ដោយសកម្មភាពអវិជ្ជមានរបស់មនុស្សតិចតួច។ ពិតណាស់ បញ្ហាទាំងនេះមិនគួរត្រូវបានមើលរំលងទេ ប៉ុន្តែការដោះស្រាយត្រូវការការសហការអន្តរជាតិ ការពង្រឹងច្បាប់ និងការអប់រំ ហើយកម្ពុជាកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមជម្រាបថា ច្បាប់នេះមានចំនួន២៤មាត្រា និងមានកម្មវត្ថុចម្បង ដាក់ទោសទណ្ឌធ្ងន់ធ្ងរលើឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ទោសទណ្ឌធ្ងន់ធ្ងរ ដោយសារតែជនល្មើសអាចត្រូវបានតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារអស់មួយជីវិត។

ពាក្យពេចន៍ដែល The Wall Street Journal ប្រើនេះបង្ហាញថា សារព័ត៌មាននេះ ត្រូវបានពួកណាមួយនោះ ឬប្រទេសអាមួយនោះជះលុយអោយសរសេរចោទប្រកាន់មកលើកម្ពុជា ដើម្បីបិទបាំងអំពើថោកទាបរបស់អ្នកនយោបាយ ឬក្រុមណាមួយនៃប្រទេសណានោះ ដែលគេដឹងថាជាប្រទេសដែលពោរពេញទៅដោយអំពើឧបាយមុខ បេស្យាចារ គ្រឿងញៀន និងជាប្រទេសដែលគេហៅថា ជាប្រទេសជំងឺអាស៊ី។ សារព័ត៌មានគួរតែជាកញ្ចក់បង្ហាញការពិតដោយមានតុល្យភាព និងទំនួលខុសត្រូវ មិនមែនកញ្ចក់បំភាន់ដូច The Wall Street Journal នេះដែលបង្កការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសជាតិមួយទាំមូលនោះឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា