សេចក្តីជូនដំណឹង ស្តីពី ការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីជូនដំណឹង ស្តីពី ការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

សេចក្តីជូនដំណឹង ស្តីពី ការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ក.ប.ទ. និង ន.ទ.ក. បានរៀបចំ ១) សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និង ២) សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងនេះកាន់តែគ្រប់ជ្រុងជ្រោយ ក.ប.ទ. និង ន.ទ.ក. សូមអញ្ជើញ ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖

Advertisement

ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

  1. ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
  2. ចូលទៅកាន់ https://go.gov.kh/mptc/cm-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូផ្តល់មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។
  3. បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ts-26-form ឬតាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

  1. ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
  2. ចូលទៅកាន់ https://go.gov.kh/mptc/cm-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូផ្តល់មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។
  3. បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ta-26-form ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

អាស្រ័យហេតុនេះ សូមប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមពិនិត្យនិងផ្ដល់យោបល់តាមការគួរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា