ក្រុមហ៊ុនយក្សចិន Xpeng ដាក់មហិច្ឆតាលក់ឡានហោះទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនយក្សចិន Xpeng ដាក់មហិច្ឆតាលក់ឡានហោះទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ ២០២៧

ក្រុមហ៊ុនយក្សចិន Xpeng ដាក់មហិច្ឆតាលក់ឡានហោះទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ ២០២៧

ប៉េកាំង ៖ មហាយក្សចិនកំពុងផ្តល់ភាពភ្ញាក់ផ្អើលដល់ពិភពលោកសាជាថ្មី ក្រោយក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ទំនើបរបស់ខ្លួន Xpeng ប្រកាសនឹងចាប់ផ្តើមចេញលក់ឡានហោះជាផ្លូវការក្នុងទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ ២០២៧ ។

Advertisement

បើតាម CNA, ឡានហោះដែលក្រុមហ៊ុន Xpeng ត្រៀមចេញលក់ទ្រង់ទ្រាយធំនេះ ជាម៉ូដែល “Land Aircraft Carrier” ។ វាត្រូវបានរចនាឡើងមានទាំងឡានបើកផ្លូវគោក និងអាកាស រួមបញ្ចូលគ្នាក្នុងឡានតែមួយ ។

ក្នុងនោះ ឡានមេមានកង់ចំនួន ៦ គ្រាប់ សម្រាប់បើកបរលើផ្លូវថ្នល់ និងឡានហោះអគ្គិសនីមួយគ្រឿងទៀត ដែលបង្កប់ខ្លួននៅក្នុងឃ្លុបខាងក្រោយនៃឡានមេនោះ ។

បន្ទាប់ពីការប្រកាសរបស់នេះ ក្រុមហ៊ុន Xpeng បានទទួលការបញ្ជាទិញឡានហោះពីអតិថិជនលើសពី ៧ ពាន់គ្រឿងរួចទៅហើយ ហើយភាគច្រើននៅក្នុងប្រទេសចិនផ្ទាល់តែម្ដង ។

ការបញ្ជាទិញនេះកើតមានឡើង បន្ទាប់ពីឡានដ៏ទំនើបប្លែកពីគេនេះ បានឆ្លងកាត់ការហោះហើរសាកល្បងដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគទូទាំងពិភពលោក ។

ក្រៅពីឡានហោះ, ប្រធានក្រុមហ៊ុន Xpeng លោក Brian Gu ក៏បានបង្ហើបផងដែរ អំពីការផលិតមនុស្សយន្តឆ្លាតវៃឈ្មោះថា Iron Humanoid ក្នុងទ្រង់ទ្រាយធំ នៅត្រីមាសទី៤ឆ្នាំនេះ ដែលវានឹងក្លាយជាគូប្រជែងជាមួយមនុស្សយន្ត Optimus របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla របស់សហរដ្ឋអាមេរិក ។

បើតាមការលើកឡើងរបស់លោក Gu, ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Xpeng ក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាឡានហោះ និងមនុស្សយន្តចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម គឺជាផ្នែកមួយនៃការពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយដៃគូអន្តរជាតិ ។

XPeng ដែលឈ្មោះផ្លូវការថា XPeng Motors គឺជាក្រុមហ៊ុនផលិតឡានអគ្គិសនីឆ្លាតវៃ និងជំនាញផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឈានមុខគេមួយរបស់ប្រទេសចិន ។

បង្កើតឡើងក្នុងឆ្នាំ ២០១៤ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងក្វាងចូវ, Xpeng បានពង្រីកខ្លួនពីក្រុមហ៊ុនផលិតឡានអគ្គិសនី ទៅជាក្រុមបច្ចេកវិទ្យាដ៏ទំនើប ដែលគ្របដណ្តប់ឥទ្ធិពលទៅលើការបើកបរឆ្លាតវៃ មនុស្សយន្ត និងឡានហោះជាដើម ៕

ប្រភព ៖ CNA និង Xpeng ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា