សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌សិក្សាផ្នែកច្បាប់ដើម្បីយកក្រុមក្មេងទំនើងយកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌សិក្សាផ្នែកច្បាប់ដើម្បីយកក្រុមក្មេងទំនើងយកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ

សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌សិក្សាផ្នែកច្បាប់ដើម្បីយកក្រុមក្មេងទំនើងយកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ។

Advertisement

ការលើកឡើងរបស់សម្ដេចធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។

សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់ឱ្យឯកឧត្តម កើត រិទ្ធ ឯកឧត្តម ស ថេត ឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ ឱ្យខ្ញុំបន្តិចរឿងក្មេងៗទំនើង។ ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែខ្លះមិនកែ។ មិនបាច់រុញទៅដល់ជួរមុខទេ ឱ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីភ្ជាប់បម្រើដល់សមរភូមិជួរមុខ មិនបាច់យកទៅកាន់កាំភ្លើងបាញ់ទេ យកទៅចាក់ពុម្ពលេណដ្ឋាន ដើម្បីជួយដល់កងវិស្វកម្មទៅ។ សូមឯកឧត្តម កើត រិទ្ធ ឯកឧត្តម វង្ស ពិសេន ឯកឧត្តម ស ថេត ដាក់ទៅ ៣ ខែទៅ ៦ខែ តាមទម្ងន់ទោសយកទៅកន្លែងហ្នឹង ចាក់ពុម្ពលេណដ្ឋាន ដើម្បីដឹកទៅមុខឱ្យដឹងថា តើកងទ័ពយុវជនដូចគ្នាកំពុងតែប្រឈមនឹងគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពដើររញ៉េរញ៉ៃកាប់ចាក់បំផ្លាញប្រទេសឱ្យវាផ្សារគ្នាទៅនឹងការលះបង់របស់យុវជនឱ្យមើលៗ។ សូមសិក្សាឱ្យបានលឿនឥឡូវទាល់តែអ៊ីចឹង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា