កងទ័ពជើងទឹកអាមេរិក ស្នើសុំថវិកា ៣ ពាន់លានដុល្លារ ទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពជើងទឹកអាមេរិក ស្នើសុំថវិកា ៣ ពាន់លានដុល្លារ ទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់

កងទ័ពជើងទឹកអាមេរិក ស្នើសុំថវិកា ៣ ពាន់លានដុល្លារ ទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានស្នើសុំថវិកាជាផ្លូវការប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់ នៅក្នុងថវិកាប្រធានាធិបតីសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យអាវុធវាយប្រហារចម្ងាយឆ្ងាយដ៏សំខាន់បំផុតនេះស្ទើរអស់ពីឃ្លាំងស្តុក ។

Advertisement

យោងតាម CNN, រដ្ឋបាលលោក Donald Trump កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៧៨៥ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធឡើងវិញ បន្ទាប់ពីមីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវបានប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ។

ផ្អែកតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ក្នុងសង្គ្រាមរយៈពេលជាង ៧ សប្ដាហ៍ជាមួយអ៊ីរ៉ង់ យោធាអាមេរិកបានបាញ់មីស៊ីល Patriot អស់ ៥០ ភាគរយ, បាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ, មីស៊ីល Tomahawk អស់ ៣០ ភាគរយ រួមទាំងមីស៊ីល SM-3 និង SM-6 ប្រហែល ២០ ភាគរយ ។

បើតាម CBS News, ឧស្សាហកម្មការពារជាតិអាមេរិក អាចមានសមត្ថភាពផលិតមីស៊ីល Tomahawk បានត្រឹមតែ ២០០ ទៅ ៣០០ គ្រាប់ប៉ុណ្ណោះនៅក្នុងមួយឆ្នាំៗ ។ បច្ចុប្បន្ន អាមេរិកមានមីស៊ីលដែលមានតម្លៃ ២ លានដុល្លារក្នុងមួយគ្រាប់មួយនេះប្រហែល ៣ ពាន់ទៅ ៤ ពាន់គ្រាប់ ៕

ប្រភព ៖ CNN, CBS News និង defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា