អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) សហការជាមួយ ក្លឹបសរសេរកូដស្រ្តី(Sisters of Code) វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប (IT Academy STEP) កម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងៗនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន” ឆ្នាំ២០២៦ ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណ៣៧០ នាក់ នៅទីស្តីការ ក.ប.ទ.។

Advertisement

ព្រឹត្តិការណ៍អបអរសាទរនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យក្មេងស្រី និងស្រ្តីយល់ដឹង និងចាប់អារម្មណ៍ទៅលើការសិក្សា និងការងារ ផ្នែកបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលលសកម្មភាពអប់រំជាច្រើនដូចជា ការថ្លែងសុន្ទរកថាខ្លីពីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូល រវាងស្រ្តីក្រោមប្រធានបទ ស្រ្តីក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការបង្ហាញផ្ទាល់ដោយក្មេងស្រី អំពីការបង្កើតគេហទំព័រក្នុងដោយប្រើបញ្ញាសិប្បនិម្មិតជាជំនួយ>

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា