សហរដ្ឋអាមេរិក ហៅ អ៊ីរ៉ង់ ចោរសមុទ្រនៅច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក ហៅ អ៊ីរ៉ង់ ចោរសមុទ្រនៅច្រកសមុទ្រ Hormuz

សហរដ្ឋអាមេរិក ហៅ អ៊ីរ៉ង់ ចោរសមុទ្រនៅច្រកសមុទ្រ Hormuz

អ.ប.ស ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានលើកដៃចង្អុលមុខអ៊ីរ៉ង់ចំៗថា ជាចោរសមុទ្រនៅច្រកសមុទ្រ Hormuz និងថា ការដាក់ពង្រាយគ្រាប់មីនរបស់អ៊ីរ៉ង់នៅច្រកសមុទ្រដ៏សំខាន់នេះ បានរំលោភលើច្បាប់អន្តរជាតិ ។

Advertisement

លោក Waltz បានប្រាប់សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីសន្តិសុខដែនសមុទ្រថា ការដាក់ពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេង និងឧស្ម័នរបស់ពិភពលោក នឹងធ្វើឱ្យអ៊ីរ៉ង់ក្លាយជាឧក្រិដ្ឋជនអន្តរជាតិ ពោលគឺប្រៀបដូចចោរសមុទ្រ ។

ការអត្ថាធិប្បាយរបស់លោក Waltz កើតឡើងចំពេលដែលសមាជិកសភាអ៊ីរ៉ង់ កាលពីថ្ងៃ ចន្ទ បានប្រកាសក្តែងៗថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឥស្លាមមួយនេះ បានគ្រប់គ្រងទាំងស្រុងហើយ លើច្រកសមុទ្រ Hormuz ។

ចាប់តាំងពីភ្លើងសង្រ្គាមដុតបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់បានចាប់ផ្តើម កាលពីចុងខែកុម្ភៈ ទីក្រុងតេហេរ៉ង់បានចាត់វិធានការបិទខ្ទប់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រ Hormuz ។ ប្រការនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក ដែលភាគច្រើននៅទូទាំងអាស៊ី ៕

ប្រភព ៖ AFP និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា