អាមេរិក ៖ ការរារាំងអ៊ីរ៉ង់មានអាវុធប្រល័យលោកក្នុងដៃ នៅតែជាបញ្ហាស្នូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ៖ ការរារាំងអ៊ីរ៉ង់មានអាវុធប្រល័យលោកក្នុងដៃ នៅតែជាបញ្ហាស្នូល

អាមេរិក ៖ ការរារាំងអ៊ីរ៉ង់មានអាវុធប្រល័យលោកក្នុងដៃ នៅតែជាបញ្ហាស្នូល

វ៉ាស៊ីនតោន ៖ ប្រមុខការទូតកំពូលអាមេរិក បានប្រកាសក្តែងៗជាថ្មីថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ គឺនៅតែជាបញ្ហាស្នូលរបស់សហរដ្ឋអាមេរិក ហើយរឿងនេះ មិនអាចពន្យារពេលដោះស្រាយ រហូតដល់សង្គ្រាមបញ្ចប់ទេ ។

Advertisement

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីអ៊ីរ៉ង់បាននិយាយថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ឈូងសមុទ្រត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក ។ ប៉ុន្តែខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយក្នុងពេលដំណាលគ្នាតែម្តង ។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ Fox New ថា រូបលោកគ្មានការងឿងឆ្ងល់ទេ ប្រសិនបើរបបដឹកនាំអ៊ីរ៉ង់នៅតែបន្តក្តាប់អំណាចជាប់ក្នុងដៃ នោះច្បាស់ណាស់ថា ពួកគេនឹងនៅតែមានមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ ។ វាគឺជាសំខាន់ដែលត្រូវប្រឈមមុខ ហើយវាក៏នៅតែបញ្ហាស្នូលរបស់សហរដ្ឋអាមេរិកផងដែរ ។

បើតាម Anadolu, សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកនៅឡើយ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump សម្រេចចិត្តលុបចោលគម្រោងរបស់បេសកជនពិសេសទៅចរចាសន្តិភាពជាមួយអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន ។

ហើយមូលហេតុចម្បងដែលធ្វើឲ្យលោក Trump មិនសូវពេញចិត្តនឹងសំណើចរចារបស់អ៊ីរ៉ង់ នោះគឺដោយសារតែវាមិនបានលើកយកបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យបានច្បាស់លាស់ ដែលនេះគឺជាចំណុចក្ដៅបំផុតសម្រាប់សហរដ្ឋអាមេរិក ។

យោងតាម AP, ចាប់តាំងពីជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ យ៉ាងហោចណាស់មនុស្សចំនួន ៣,៣៧៥ នាក់នៅអ៊ីរ៉ង់ និង ២,៥០៩ នាក់នៅលីបង់ ២៣ នាក់នៅអ៊ីស្រាអែល និងច្រើនជាង ១២ នាក់ទៀតនៅរដ្ឋអារ៉ាប់ឈូងសមុទ្រ ត្រូវបានសម្លាប់ ៕

ប្រភព ៖ Anadolu និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា