កម្ពុជាដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដើម្បី ទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដើម្បី ទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លង

កម្ពុជាដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដើម្បី ទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លង

ភ្នំពេញ៖ប្រទេស កម្ពុជា បាន ដាក់ ផែនការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ ឲ្យ ដល់ ៣០ភាគរយ នៅត្រឹម ឆ្នាំ ២០៣០ ប្រយោជន៍ ដើម្បីជួយការពារកុមារ យុវ ជន ស្ត្រី និងប្រជាជនទាំងមូលពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងទៀត”។
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បាន បញ្ជាក់នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ កាលពីថ្ងៃចន្ទទី២៧ ខែមេសា ថា កម្ពុជាកំពុងបង្កើតយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ ២០២៧-២០៣១ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នេះ។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការគ្រប់គ្រងផលិតផលថ្នាំជក់មានសារៈសំ ខាន់ណាស់ក្នុងការការពារអាយុជីវិត និងអនាគតរបស់ប្រជាជន ខណៈប្រទេសអាស៊ីអាគ្នេយ៍បច្ចុប្បន្នមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦លាននាក់។
ឯកឧត្តម ឈាង រ៉ា ថាការអនុវត្តច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់ គឺជារឿងចាំបាច់បំផុតក្នុងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយការព្រមានសុខភាព និងការហាមឃាត់ការជក់បារីនៅកន្លែងសាធារណៈ។ ជាមួយ គ្នានេះ រដ្ឋាភិបាល ក៏បាន ដាក់គោលដៅអប់រំប្រជាពលរដ្ឋពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិចផងដែរ។
អង្គការសុខភាពពិភពលោក បានឳ្យដឹងថា ការប្រើប្រាស់ថ្នាំជក់នាំឱ្យមនុស្សស្លាប់ប្រមាណ ១៥.០០០នាក់នៅកម្ពុជាក្នុងមួយឆ្នាំៗ ធ្វើឳ្យប៉ះពាល់ដល់គ្រួសារ សហគមន៍ និងដាក់បន្ទុកសេដ្ឋកិច្ចប្រមាណ ៦៦៣ លានដុល្លារជារៀងរាល់ឆ្នាំ៕
ដោយ៖សេង បារាំង

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា