អ្នកអភិរក្សលែងសត្វពង្រូល ដែលជាសត្វកម្រជិតផុតពូជទៅទីជម្រកធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអភិរក្សលែងសត្វពង្រូល ដែលជាសត្វកម្រជិតផុតពូជទៅទីជម្រកធម្មជាតិ

អ្នកអភិរក្សលែងសត្វពង្រូល ដែលជាសត្វកម្រជិតផុតពូជទៅទីជម្រកធម្មជាតិ

ភ្នំពេញ៖សត្វពង្រូលដែលជាប្រភេទសត្វកម្រមួយក្បាលត្រូវបានអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី ដោះលែងចូលទៅក្នុងព្រៃធម្មជាតិឱ្យមានសេរីភាពវិញ។

Advertisement

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា សត្វពង្រូលនេះ ត្រូវបានប្រជាពលរដ្ឋ និងព្រះចៅអធិការវត្តញ៉ាង ក្នុងខេត្តរតនគិរី ប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។បន្ទាប់ពីពិនិត្រឃើញថា សត្វពង្រូលនេះ មិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ យើងបានសហការធ្វើការលែងនៅទីតាំងសមស្រប ដែលងាយក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលយើងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូក។
បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងដល់សត្វពង្រូលមួយចំនួន មានដូចជា ការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរជាដើម។
គួរបញ្ជាក់ថាសត្វពង្រូល មានឈ្មោះតាមភាសាអង់គ្លេសហៅថា( Sunda Pangolin)ជាប្រភេទ ថនិកសត្វ និងសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ។ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន៕
ដោយ៖ម៉ាដេប៉ូ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា