អារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ក្រោយរួមរស់ជិត ៦០ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ក្រោយរួមរស់ជិត ៦០ ឆ្នាំ

អារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ក្រោយរួមរស់ជិត ៦០ ឆ្នាំ

ឌូបៃ ៖ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីអង្គការប្រទេសនាំចេញប្រេង OPEC និង OPEC+ ក្រោយរួមរួមរស់នៅជាមួយគ្នាអស់រយៈពេលជិត ៦០ ឆ្នាំ ។

Advertisement

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati (WAM) ចេញផ្សាយកាលពីថ្ងៃ អង្គារ, ការសម្រេចចិត្តបែបនេះរបស់អារ៉ាប់រួម នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦ ។

ប្រភពបានទម្លាយឱ្យដឹងថា ការសម្រេចចិត្តនេះ គឺស្របតាមចក្ខុវិស័យយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសអារ៉ាប់រួម និងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ។

ហើយការសម្រេចចិត្តនេះទៀតសោត ក៏នឹងពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប់រួម ចំពោះតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកផលិតដែលមានទំនួលខុសត្រូវ និងអាចទុកចិត្តបាន ដែលសម្លឹងមើលទៅអនាគតនៃទីផ្សារថាមពលសកល ។

ផ្អែកតាម Anadolu, អេមីរ៉ាត់ អារ៉ាប់រួម ដែលជាប្រទេសនាំចេញប្រេង និងឧស្ម័នរាវធំជាងគេទី ៣ របស់ពិភពលោក បានចូលរួមជាមួយអង្គការប្រទេសនាំចេញប្រេងធំៗ ហៅកាត់ថា OPEC កាលពីឆ្នាំ ១៩៦៧ គិតមកទល់ឆ្នាំ ២០២៦ នេះ មានរយៈពេលជិត ៦០ឆ្នាំហើយ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា