គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរពីភាពធន់របស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរពីភាពធន់របស់កម្ពុជា

គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរពីភាពធន់របស់កម្ពុជា

ភ្នំពេញ៖ ប្រធានគណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)​បានសរសើរពីភាព​ធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួន។

Advertisement

ក្នុងជំនួបពិភាក្សាការងាជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៨ ខែមេសា​នៅធនាគារជាតិ គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន យ៉ាស៊ូតូ វ៉ាតាណាបេ (Yasuto Watanabe) ,ប្រធានគណៈប្រតិភូបានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍​ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះលោកបានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។

ក្នុងជំនួបដដែលលោកជំទាវទេសាភិបាលធនាគារជាតិបានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ។លោកជំទាវក៏បានជម្រាបគណៈប្រតិភូអំពី​គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍ​វិស័យ​ថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់​ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីអទិភាពនៃការពង្រីកឥណទាន​ដល់សហគ្រាស​ខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា