ស៊ុយអែត ព្រមានអំពីកង្វះខាតប្រេងសាំង ចាក់យន្តហោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ុយអែត ព្រមានអំពីកង្វះខាតប្រេងសាំង ចាក់យន្តហោះ

ស៊ុយអែត ព្រមានអំពីកង្វះខាតប្រេងសាំង ចាក់យន្តហោះ

ស្តុកខុល ៖ រដ្ឋាភិបាលស៊ុយអែត បានព្រមាន កាលពីថ្ងៃអង្គារ អំពីកង្វះខាតប្រេងឥន្ធនៈ ដែលអាចកើតមាន នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ដោយសារតែការផ្គត់ផ្គង់ត្រូវបានរំខាន ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា និង ការបិទច្រកសមុទ្រ Hormuz ។

Advertisement

រដ្ឋមន្ត្រីថាមពលស៊ុយអែត លោកស្រី Ebba Busch បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងចង់ផ្តល់ការព្រមានជាមុនថា មានហានិភ័យ នៃការខ្វះខាតប្រេងឥន្ធនៈ នេះគឺផ្អែកលើការវាយតម្លៃ ដោយទីភ្នាក់ងារថាមពលស៊ុយអែត» ។

លោកស្រី Busch បាននិយាយជាមួយ លោក នាយករដ្ឋមន្រ្តី Ulf Kristersson និង នាយកទីភ្នាក់ងារថាមពល លោកស្រី Caroline Asserup ថា «ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើង នៅថ្ងៃស្អែកក៏ដោយ វាទំនងជានៅតែត្រូវការពេលវេលា មុនពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ត្រូវបានស្ដារឡើងវិញ» ។

បច្ចុប្បន្ន មិនមានការខ្វះខាត ជាប្រព័ន្ធនៃប្រេងឥន្ធនៈសម្រាប់យន្តហោះ នៅក្នុងសហភាពអឺរ៉ុបទេ។ ប៉ុន្តែ ក្តីបារម្ភកំពុងកើនឡើង ខណៈដែល ២០ ភាគរយនៃឥន្ធនៈយន្តហោះ ដែលប្រើដោយប្លុក EU ជាធម្មតា ឆ្លងកាត់ តាមច្រកសមុទ្រ Hormuz ។

ប្រទេសស៊ុយអែត និង បណ្តាប្រទេស Nordic ផ្សេងៗទៀត មានសមត្ថភាពចម្រាញ់បានច្រើន ជាចម្បង ដោយសារប្រេងសមុទ្រខាងជើង។ តែ ប្រេង ឥឡូវ មានតម្រូវការខ្ពស់ ដែលនាំឱ្យតម្លៃ ឡើងថ្លៃ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា