ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ

ភ្នំពេញ៖ ក្រសួងព័ត៌មានបានបង្ហាញរបាយការណ៍នៃការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជា បានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរ។

Advertisement

ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងសន្និសីសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ប្រទេសនីមួយៗ នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។ ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺរឹតតែមានសារៈសំខាន់ ដើម្បីពិនិត្យតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយ។ មិនតែប៉ុណ្ណោះ ការវាស់វែងនេះ ក៏នឹងជួយកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមថ្មីៗ និងបង្ហាញឱ្យឃើញនូវកាលានុវត្តភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្រាប់កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ រួចមកហើយ ដែលក្រសួងព័ត៌មានបានដឹកនាំ និងរៀបចំធ្វើ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្កតថា សម្រាប់ឆ្នាំ២០២៦ ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង ជាមួយគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ទី១-ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ហើយធានាថា ការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់។ ទី២- ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ និងការពិតជូនដល់សាធារណជនជាតិ និងអន្តរជាតិ ជំនួសឱ្យការវាយតម្លៃ បែបលម្អៀងដែលមិនបានឆ្លុះបញ្ចាំងនូវបរិបទពិតរបស់កម្ពុជា។ ទី៣-ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាព រវាងសេរីភាព និងស្ថិរភាពសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជាបានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថា មានភាពល្អប្រសើរ ដែលនៅក្នុងនោះគឺ ៩,៦៥% បានវាយតម្លៃថាល្អណាស់ និង៧១,២៣% បានវាយតម្លៃថាល្អ។ អ្នកចូលរួមស្ទង់មតិ ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា