អាមេរិក ចាយ ២៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់ និងត្រូវការ ១.៥ ទ្រីលានដុល្លារទិញអាវុធបន្ថែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយ ២៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់ និងត្រូវការ ១.៥ ទ្រីលានដុល្លារទិញអាវុធបន្ថែម

អាមេរិក ចាយ ២៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់ និងត្រូវការ ១.៥ ទ្រីលានដុល្លារទិញអាវុធបន្ថែម

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានដកលុយចេញពីហោប៉ៅដល់ទៅ ២៥ ពាន់លានដុល្លារ ដើម្បីចំណាយលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈមក ។ នេះបើតាមប្រធានផ្នែកហិរញ្ញវត្ថុស្តីទីរបស់ក្រសួងការពារជាតិអាមេរិក ។

Advertisement

លោក Jules W. Hurst ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីរបស់ក្រសួងការពារជាតិអាមេរិកនិយាយកាលពីថ្ងៃពុធថា ខ្ទង់ចំណាយទាំងនេះគឺផ្ដោតលើប្រតិបត្តិការយោថា គ្រឿងសឹកចម្បាំង និងការថែទាំឧបករណ៍ផ្សេងទៀតជាដើម ។

បន្ទាប់ពីចំណាយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះហើយ ក្រសួងការពារជាតិអាមេរិកក៏នឹងដាក់សំណើសុំថវិកាបន្ថែមចំនួន ១.៥ ទ្រីលានដុល្លារទៅកាន់សភា ដើម្បីទិញសព្វាវុធបំពេញឃ្លាំងស្តុកទុករបស់ខ្លួនផងដែរ ។

យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលផ្ទុះឡើងយ៉ាងក្តៅគគុកកាលពីចុងខែកុម្ភៈ បានធ្វើឲ្យសមត្ថភាពប្រយុទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន ថមថយចុះគួរកត់សម្គាល់ ។

អ្នកវិភាគរបស់ CSIS និយាយថា បច្ចុប្បន្នឃ្លាំងស្តុកទុកអាវុធសំខាន់ៗរបស់អាមេរិក មិនមានគ្រប់គ្រាន់ សម្រាប់ជម្លោះជាមួយសត្រូវនានា ដូចជាប្រទេសចិនជាដើម ។ ដូច្នេះ អាមេរិកត្រូវការពេលយ៉ាងតិច ៤ ឆ្នាំ ទើបអាចផលិតអាវុធបំពេញឃ្លាំងស្តុងឲ្យបានដល់កម្រិតមុនសង្គ្រាម ។

ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth អះអាងថា សំណើថវិកាចំនួន ១.៥ ទ្រីលានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធ បានឆ្លុះបញ្ចាំងពីភាពបន្ទាន់ ជាពិសេសពង្រឹងសមត្ថភាពប្រយុទ្ធដល់កងកម្លាំងអាមេរិក សម្រាប់ចម្បាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។ នេះបើតាម Anadolu ។

ប្រមុខការពារជាតិអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា កញ្ចប់ថវិកាដ៏ធំនេះទៀតសោត នឹងជួយធានាថា ក្រុមហ៊ុនការពារជាតិអាមេរិក អាចដំណើរការលឿនជាងពេលណាៗទាំងអស់ ដើម្បីផលិតមីស៊ីលសំខាន់ៗឱ្យស្ទុះឡើងចាប់ពី ៣ ឬ ៤ ដង ។

យោងតាម CNN, រដ្ឋបាលលោក Donald Trump ក៏កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៨០០ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកអាវុធឡើងវិញផងដែរ បន្ទាប់ពីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu CNN និង USNI ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា