លោក ពូទីន ថា ចង់ជួយបញ្ចប់សង្គ្រាម អ៊ីរ៉ង់ លោក ត្រាំ តបថា ទាល់តែ រុស្ស៊ី ឈប់ច្បាំងជាមួយ អ៊ុយក្រែន ជាមុនសិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ថា ចង់ជួយបញ្ចប់សង្គ្រាម អ៊ីរ៉ង់ លោក ត្រាំ តបថា ទាល់តែ រុស្ស៊ី ឈប់ច្បាំងជាមួយ អ៊ុយក្រែន ជាមុនសិន

លោក ពូទីន ថា ចង់ជួយបញ្ចប់សង្គ្រាម អ៊ីរ៉ង់ លោក ត្រាំ តបថា ទាល់តែ រុស្ស៊ី ឈប់ច្បាំងជាមួយ អ៊ុយក្រែន ជាមុនសិន

វ៉ាស៊ីនតោន, មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump ថា លោកមានឆន្ទៈជួយពន្លត់ភ្លើងសង្គ្រាម នៅអ៊ីរ៉ង់ ប៉ុន្តែ មេដឹកនាំអាមេរិក បានឆ្លើយតបវិញថា ទីក្រុងមូស្គូ គួរតែឈប់ច្បាំង ជាមួយអ៊ុយក្រែន ជាមុនសិន ។

Advertisement

ការបោះពាក្យសម្ដីដាក់គ្នារវាងមេដឹកនាំទាំងពីរកើតមានឡើង ក្នុងជំនួបតាមទូរស័ព្ទរយៈពេល ៩០ នាទីកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងនៅអ៊ីរ៉ង់ ។

លោក Trump និយាយថា លោក ពូទីន បង្ហាញឆន្ទៈចង់ជួយបញ្ចប់សង្រ្គាមព្រួតដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ ប៉ុន្តែលោក Trump បានឆ្លើយតបប្រាប់ ទៅមេដឹកនាំរុស្ស៊ីវិញថា គួរតែបញ្ចប់សង្គ្រាមលុកលុយលើ អ៊ុយក្រែន ជាមុនសិន ។

ជាការឆ្លើយតប, លោក ពូទីន បាននិយាយប្រាប់លោក Trump ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសបទឈប់បាញ់ អំឡុងការប្រារព្ធទិវាជ័យជំនះរុស្ស៊ី នៅថ្ងៃទី៩ ខែឧសភា ។ លោក Trump គាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមនេះ ដោយកត់សម្គាល់ថា ទិវាជ័យជំនះគឺជាជ័យជម្នះរួម របស់យើងទាំងអស់គ្នា ។

លោក Yuri Ushakov ជំនួយការវិមានក្រឹមឡាំងនិយាយថា ទាំងលោក Putin និងលោក Trump បានវាយតម្លៃស្រដៀងគ្នា ចំពោះអាកប្បកិរិយា របស់ ទីក្រុងកៀវ ដែលញុះញង់បន្តគោលនយោបាយអូសបន្លាយជម្លោះ ដោយមានការជួយជ្រោមជ្រែងពីអឺរ៉ុប។

បើតាម CNA, សង្គ្រាមអ៊ុយក្រែន ដែលឈានចូលដល់ឆ្នាំទី៥ បានសម្លាប់ជនស៊ីវិល រាប់ពាន់នាក់ និង បង្ខំមនុស្សរាប់លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង។

លោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានដែរថា អំឡុងពេលធ្វើសន្និសីទតាមទូរស័ព្ទ នាពេលនោះ, លោក ប្រធានាធិបតី ពូទីន បានយកចិត្តទុកដាក់ ជាពិសេស ចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែក្ស ។

លោក ពូទីន ចាត់ទុកការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំ ក្នុងការបន្តបទឈប់បាញ់ ជាមួយអ៊ីរ៉ង់ ថា ជារឿងត្រឹមត្រូវ ព្រោះថា ការធ្វើបែបនេះ ផ្តល់ឱកាសសម្រាប់ការចរចា ហើយ ជួយធ្វើឱ្យស្ថានការណ៍ មានស្ថិរភាព ឡើងវិញ។ លោក ពូទីន បានបន្ថែមថា រុស្ស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់កិច្ចខិតខំប្រឹងប្រែងការទូត លើសង្រ្គាមមជ្ឈិមបូព៌ា៕

ប្រភពពី CNA ប្រេសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា