កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ

 
 ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួង បានអនុញ្ញាតឱ្យ លោកជំទាវMIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA Executive Senior Vice President) ជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងខណៈដែលលោកជំទាវ បានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
 
ឆ្លៀតក្នុងឱកាសនេះ បន្ទាប់ពីជំនួបសម្តែងការគួរសម ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោកជំទាវ MIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA Executive Senior Vice President)លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)[Flood Protection and Drainage Improvement Project in Phnom Penh Capital City (I)] ដែលមានទំហំឥណទាន ចំនួន ៦ ៩០៨ លានយ៉េនជប៉ុន ត្រូវជា ប្រមាណ ៤៧ លានដុល្លារអាម៉េរិក ។
 
គម្រោងនេះ មានគោលបំណងបញ្ចៀសការលិចលង់ដោយសារជំនន់ទឹកភ្លៀង និងការស្តារប្រព័ន្ធទឹកកខ្វក់ ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសរស់នៅរបស់ប្រជាជននៅក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈការសាងសង់ប្រព័ន្ធលូសរុបប្រវែង៩,៣២ គ.ម, ការសាងសង់អាងស្តុកទឹក (Regulation Pond) ទំហំ ១៨ ហិកតា ចំនួន ១ កន្លែង, ការសាងសង់ស្ថានីយបូមទឹក (Pumping Station) ដែលមានសមត្ថភាពប្រមាណ ២០ម៣/វិនាទី ចំនួន ១ កន្លែង, ការសាងសង់ទ្វារទឹកជំនន់ (Floodgate) ចំនួន ២ កន្លែង, ការសាងសង់ស្ពានឆ្លង ចំនួន ១ កន្លែង និងការងារផ្គត់ផ្គង់ម៉ាស៊ីនបូមទឹកកខ្វក់ និងសម្ភារៈមួយចំនួនទៀត។
 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យលទ្ធភាពក្នុងបង្កើនទំហំឥណទានសម្រាប់គាំទ្រលើបេក្ខភាពគម្រោងថ្មីៗ (New Projects) ទៀត ។
 
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈ JICA ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលយូរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ
 

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា