ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)” ក្រោមអធិបតីភាព ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង វិស័យឯកជន និងគ្រឹះស្ថានអប់រំសរុបប្រមាណជា ៨០នាក់។

Advertisement

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង ១-ផ្សព្វផ្សាយទិសដៅយុទ្ធសាស្ត្ររបស់ ក.ប.ទ. លើការអភិវឌ្ឍនិងចាប់ប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាពិសេសសម្រាប់វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាឌីជីថល ២-ផ្សព្វផ្សាយអំពីវឌ្ឍនភាពលើការរៀបចំឯកសារយុទ្ធសាស្ត្រនេះ និង ៣-ប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ ដើម្បីធានាថាយុទ្ធសាស្រ្តនេះ មានលក្ខណៈអនុវត្តនិយម ឆ្លើយតបតម្រូវការជាក់ស្តែង និងចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជា។

ក. ប.ទ. នឹងបន្តសហការជាមួយវិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា