លោក Putin ជំរុញឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin ជំរុញឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

លោក Putin ជំរុញឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងក្នុងសុន្ទរកថាទៅកាន់សន្និសីទពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីថ្ងៃ ពុធថា ប្រទេសរុស្ស៊ី ក្នុងនាមជាភាគីទទួលខុសត្រូវ និងជាភាគីធានាសន្តិសុខនៃសន្ធិសញ្ញា NPT នឹងគោរពយ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញាអន្តរជាតិនេះ ។

Advertisement

លោក Putin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលអានដោយលោក Andrey Ivanovich Belousov ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី នៅក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលយូអិនក្នុងទីក្រុងញូវយ៉កថា យើងជឿជាក់ថា ក្នុងពេលស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងពហុភាគីនិយមបន្ថែមទៀត គឺត្រូវការជាចាំបាច់ ។

លោកថា ការនេះ គឺដើម្បីបង្កើតលក្ខខណ្ឌនានាសម្រាប់វឌ្ឍនភាពនៅលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ខណៈរុស្ស៊ីនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយ ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសរុស្ស៊ី ជាអ្នកដឹកនាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានចំណាប់អារម្មណ៍ ។

លោក Putin បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការឈានទៅមុខឆ្ពោះទៅរកពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ក្នុងចំណោមបរិយាកាសសន្តិសុខសកលដ៏លំបាកមួយ ។

ទន្ទឹមគ្នា ប្រទេសរុស្ស៊ីរំពឹងថា សន្និសីទនេះ នឹងក្លាយជាផលិតភាព ហើយរួមចំណែកដល់របបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ។ សន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញា NPT បានចាប់ផ្តើមកាលពីថ្ងៃ ចន្ទ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី២២ ខែឧសភាខាងមុខ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា