ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញទទួលជំនួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។

Advertisement

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យនិងពិភាក្សាអំពី ១-វឌ្ឍនភាពគម្រោង ARC Startup Accelerator ២- កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ៣-បទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង ៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។

សូមជម្រាបជូនថា ក.ប.ទ. តែងតែចូលរួមគាំទ្រ និងស្វែងរកដៃគូរសហការជាតិ និងអន្តរជាតិនានា ដូចជា Plug and Play, សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ARC Startup Accelerator និង ACTSmart ដើម្បីពង្រឹងអក្ខរកម្មឌីជីថល កសាងធនធានមនុស្សឌីជីថល និងជំរុញធុរកិច្ចថ្មីឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យមានលទ្ធភាពកាន់តែខ្លាំងក្នុងការនាំចេញផលិតផលបច្ចេកវិទ្យាឌីជីថលទៅកាន់ពិភពលោក៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា