ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”

ខេត្តសៀមរាប៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល” ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល បណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២៥ស្ថាប័ន សរុបប្រមាណ ៥០រូប នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

Advertisement

វគ្គបណ្ដុះបណ្ដាលរៀបចំឡេីងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសម្បត្តិឌីជីថល ដោយឱ្យសិក្ខាកាមអាចសម្របសម្រួលសកម្មភាពសន្តិសុខសាយប័រឱ្យស្របតាមគោលបំណងអង្គភាព ពង្រឹងក្របខណ្ឌអភិបាលកិច្ច និងលើកកម្ពស់ភាពធន់សាយប័រដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សា និងស្តង់ដារវិជ្ជាជីវៈសន្តិសុខសាយប័រអន្តរជាតិកំពូលៗ រួមមាន CISSP, CISM, និង CCISO។សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវ ផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការតភ្ជាប់សន្តិសុខសាយប័រទៅនឹងគោលដៅអាជីវកម្ម និងប្រតិបត្តិការរបស់ស្ថាប័នរៀងៗខ្លួន។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា