អ្នកនាំពាក្យ៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ

អ្នកនាំពាក្យ៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១  MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃព្រោះវាបង្ហាញឲ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរ និងបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈការព្រមព្រៀងគ្នាលើក្របខណ្ឌទ្វេភាគីដើម្បីធ្វើអាជីវកម្មរួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ កម្ពុជាពិតជាមានការសោកស្ដាយប្រសិនបើអនុស្សរណៈនេះត្រូវបានលុបចោលជាឯកតោភាគីដោយភាគីថៃ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ម្យ៉ាងទៀត អនុស្សរណៈឆ្នាំ២០០១ នេះក៏ជាក្របខណ្ឌដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរដោយផ្អែកលើច្បាប់អន្តរជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព សហប្រតិបត្តិការ និងបម្រើឱ្យវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ២០០១ ទាំងខ្លឹមសារទាំងស្មារតី។ ប៉ុន្តែ ក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តសម្រេចដកខ្លួនចេញពី MOU នេះ គឺមានន័យថា ថៃបោះបង់ចោលនូវយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីសម្រាប់ដោះស្រាយវិវាទក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេល២៥ឆ្នាំមកហើយ។ ក្នុងករណីអស់យន្តការឬក្របខណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តស្វះស្វែងរកច្រកទាំងឡាយណាដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា