សារមន្ទីរតេជោសន្តិភាព៖សក្ខីកម្មនៃការប្រែក្លាយកម្ពុជាពី «វាលពិឃាត» មកជា «វាលសន្តិភាព» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរតេជោសន្តិភាព៖សក្ខីកម្មនៃការប្រែក្លាយកម្ពុជាពី «វាលពិឃាត» មកជា «វាលសន្តិភាព»

សារមន្ទីរតេជោសន្តិភាព៖សក្ខីកម្មនៃការប្រែក្លាយកម្ពុជាពី «វាលពិឃាត» មកជា «វាលសន្តិភាព»

​សៀមរាប៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់​បាន​អញ្ជើញអមដំណើរគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF),សមាជិកសភាកម្ពុជាអញ្ជើញទស្សនកិច្ច​សិក្សា​នៅសារមន្ទីរ​តេជោសន្តិភាព ក្នុងទឹកដីខេត្តសៀមរាប។

Advertisement

នៅថ្ងៃចន្ទនេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភាបានរៀបចំដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូនៃ​សភាប្រើភាសា​បារាំង(APF)ចំនួន៦៥រូប និងសមាជិករដ្ឋសភាកម្ពុជាទៅកាន់សារមន្ទីរ​តេជោសន្តិភាព។ គោលបំណងសំខាន់​នៃការរៀបចំទស្សនកិច្ចនេះដើម្បីជម្រាបជូន​គណៈប្រតិភូកាន់តែស៊ីជម្រៅអំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការ​បោស​សម្អាត​មីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅកម្ពុជា តាមរយៈវិស័យសកម្មភាពមីន។

​ក្នុងឱកាសនោះឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។

អង្គភាពស៊ីម៉ាក់បានចាប់បដិសន្ធិនៅឆ្នាំ១៩៩២ ដើម្បីដោះស្រាយវិបត្តិគ្រាប់មីននៅកម្ពុជា។ដោយឡែកសារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រនៃមហាអាណាចក្រខ្មែរ និងសោកនាដកម្មនៃសង្រ្គាមរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រពី «វាលពិឃាត» មកជា «វាលសន្តិភាព» និងជានិមិត្តរូបនៃការស្តារ​ឡើងវិញនូវសុវត្ថិភាព​សហគមន៍តាមរយៈនយោបាយឈ្នះ-ឈ្នះ។

ឯកឧត្តម ហេង រតនា បានជម្រាបគណៈប្រតិភូថា សារមន្ទីរតេជោសន្តិភាព បានដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទ​ពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីតម្លៃនៃការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូប ដើម្បីមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។

​សូមជម្រាបថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើ​ប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទ០២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕
​ ដោយ៖​ប៊ុន​រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា