ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២

ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២

ភ្នំពេញ៖ ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) រៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងគោលបំណងជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ក៏ដូចជាឱកាសចាប់យកការវិនិយោគពីក្នុងនិងក្រៅប្រទេស។ ក្នុងនោះផងដែរ ធុរកិច្ចថ្មីឌីជីថលចំនួន ៩០ បានដាក់ពាក្យចូលរួមក្នុងកម្មវិធីខាងលើ ដោយបានឆ្លងកាត់ការពិនិត្យនិងវាយតម្លៃរបស់គណៈកម្មការទៅលើគំនិតអាជីវកម្ម សមត្ថភាពក្រុមការងារ កម្រិតនវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលទីផ្សារ។ ជាលទ្ធផល ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដូចមានរាយនាមខាងក្រោម៖

Advertisement

១- E-Express ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់សេវាដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងការទូទាត់ប្រាក់ពេលទទួលទំនិញ ដើម្បីគាំទ្រអាជីវកម្មអនឡាញនៅភ្នំពេញ
២- EinsteinAI ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់កម្មវិធីប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយអ្នកប្រើប្រាស់ត្រៀមខ្លួនសម្រាប់ប្រឡង IELTS
៣- Karpia ជាធុរកិច្ចថ្មីឌីជីថលផ្នែកសន្ដិសុខសាយប័រ ដែលការពារស្ថាប័នពីការវាយប្រហារសាយប័រ តាមរយៈសេវាកម្មត្រួតពិនិត្យ និងរកឃើញការគំរាមកំហែងជាបន្តបន្ទាប់ ការវាយតម្លៃហានិភ័យ និងការកសាងវប្បធម៌សន្ដិសុខ
៤- Localize Tech Solution Co., Ltd ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីគណនេយ្យដែលជួយការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពងាយស្រួល និងគាំទ្រការរីកចម្រើនរបស់ SMEs
៥- PharmKulen ជាធុរកិច្ចថ្មីឌីជីថលបច្ចេកវិទ្យាសុខាភិបាល ដែលរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ស្គាល់ថ្នាំពេទ្យ ដែលអនុញ្ញាតឱ្យអតិថិជនស្វែងរកថ្នាំពេទ្យបានភ្លាមៗ
៦- Prakot Solution ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីដែលជួយអាជីវកម្មគ្រប់គ្រងការងារទាំងអស់ ដូចជា ការលក់ ស្តុក ហិរញ្ញវត្ថុ និងបុគ្គលិក នៅកន្លែងតែមួយ និងស្របតាមប្រព័ន្ធពន្ធដារ
៧- SalesCore Global Solutions ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ជាវេទិកា SaaS ដែលជួយក្រុមហ៊ុនគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការលក់ ដោយប្រើស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត
៨- Spacianet (Stay25) ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ជាវេទិកាទេសចរណ៍អនឡាញដែលធ្វើឱ្យការកក់សណ្ឋាគារមានភាពសាមញ្ញ រហ័ស និងបត់បែនបាន សម្រាប់អ្នកធ្វើដំណើរនៅក្នុងស្រុក
៩- Scholarar ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត ដែលភ្ជាប់សិស្ស និស្សិតជាមួយ
អាហារូបករណ៍ និងសាកលវិទ្យាល័យ ព្រមទាំងជួយគាំទ្រការដាក់ពាក្យ និងការត្រៀមវគ្គសិក្សា
១០- TobSar ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីពាណិជ្ជកម្មសម្រាប់បណ្ដាញសង្គមដែលភ្ជាប់បញ្ញាសិប្បនិម្មិត ដើម្បីស្វ័យប្រវត្តិកម្មការជជែកលក់ គ្រប់គ្រងស្តុក និងអនុញ្ញាតការទូទាត់បានយ៉ាងរលូន សម្រាប់អាជីវកម្មអនឡាញ
១១- TheBoxes ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីអនឡាញដែលអនុញ្ញាតបញ្ជាទិញកញ្ចប់វេចខ្ចប់យ៉ាងងាយស្រួល ព្រមទាំងភ្ជាប់អតិថិជនជាមួយអ្នកផ្គត់ផ្គង់ជាច្រើន ដើម្បីទទួលបានតម្លៃល្អ

ទន្ទឹមនឹងនេះ ធុរកិច្ចថ្មីឌីជីថលទាំង១១ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ខាងលើនេះនឹងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីកម្មវិធីរួមមាន៖
-ការចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីវកម្ម និងផលិតផលឬសេវាកម្ម
-ការណែនាំពីគ្រូបង្វឹកអន្តរជាតិដែលត្រូវតាមវិស័យជំនាញរបស់ធុរកិច្ចថ្មីឌីជីថល
-ការតភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅកាន់វិនិយោគិន ក្រុមហ៊ុនឯកជន និងដៃគូអាជីវកម្ម
-ឱកាសចូលរួមក្នុងកម្មវិធី Pitching និង Demo Day ដើម្បីធ្វើបទបង្ហាញអាជីវកម្ម
-ការត្រៀមខ្លួនដើម្បីពង្រីកអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា