ផ្ទុះជំងឺឆ្លងសម្លាប់មនុស្ស លើនាវាទេសចរណ៍ បើកកម្សាន្តនៅមហាសមុទ្រអាត្លង់ទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទុះជំងឺឆ្លងសម្លាប់មនុស្ស លើនាវាទេសចរណ៍ បើកកម្សាន្តនៅមហាសមុទ្រអាត្លង់ទិក

ផ្ទុះជំងឺឆ្លងសម្លាប់មនុស្ស លើនាវាទេសចរណ៍ បើកកម្សាន្តនៅមហាសមុទ្រអាត្លង់ទិក

បរទេស ៖ មនុស្ស ៣ នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះជំងឺឆ្លង លើកប៉ាល់ដឹកអ្នកទេសចរចំនួន ១៧០ នាក់ និង សមាជិកនាវិក ប្រហែល ៧០ នាក់ អំឡុងពេលបើកកម្សាន្ត នៅឯមហាសមុទ្រ Atlantic កាលពីថ្ងៃអាទិត្យ ។ នេះបើតាមការបញ្ជាក់ របស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO ។

Advertisement

មេរោគដ៏កម្រនេះឈ្មោះ Hantavirus បានឆ្លងរីករាលដាល នៅលើនាវាហូឡង់ MV Hondius ក្នុងពេលធ្វើដំណើរ ចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ប្រទេសប្រជុំកោះ កាប់វែរ នៃ ទ្វីបអាហ្វ្រិក ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា WHO កំពុងធ្វើការជាមួយប្រតិបត្តិករនាវា និង រដ្ឋជាសមាជិក ដែលរងផលប៉ះពាល់ ដោយកំពុងជួយសម្រួលដល់ការជម្លៀសផ្នែកវេជ្ជសាស្រ្ត សម្រាប់អ្នកដំណើរ, ធ្វើការវាយតម្លៃហានិភ័យពេញលេញ និង ផ្តល់ជំនួយគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ នៅលើនាវា។

ប្រភពនៅក្នុងហេតុការណ៍នោះអះអាងថា គូស្នេហ៍ជនជាតិហូឡង់ ២ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ទាំង ៣ នាក់ ដែលមានវ័យ ចន្លោះពី ៦៩ឆ្នាំ ទៅ ៧០ឆ្នាំ។

ចំណែកអ្នកស្លាប់ទី៣ នៅតែមានវត្តមាន លើកប៉ាល់ ដែលត្រូវបន្តដំណើរ ទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ។

បើតាម AFP, មនុស្សអាចឆ្លងមេរោគ Hantavirus តាមរយៈការប៉ះពាល់ ជាមួយសត្វកណ្ដុរ ដែលឆ្លងមេរោគ ឬ ត្រូវបានវាខាំ ខណៈដែលការស្រូបធូលី នៅបរិស្ថានជុំវិញ ដែលមានមេរោគ ក៏អាចឲ្យឆ្លងដល់មនុស្ស ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា