បារាំងប្រាប់ទាំងអាមេរិក និងអ៊ីរ៉ង់ រូតរះបើកច្រកហ័រមូសឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងប្រាប់ទាំងអាមេរិក និងអ៊ីរ៉ង់ រូតរះបើកច្រកហ័រមូសឡើងវិញ

បារាំងប្រាប់ទាំងអាមេរិក និងអ៊ីរ៉ង់ រូតរះបើកច្រកហ័រមូសឡើងវិញ

យ៉េរ៉េវ៉ាន់ ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានជំរុញទាំងអាមេរិក និងអ៊ីរ៉ង់ ស្វែងរកវិថី ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញ ឲ្យបានឆាប់។

Advertisement

ថ្លែងពេលអញ្ជើញ ទៅដល់កិច្ចប្រជុំ នៃសហគមន៍នយោបាយអឺរ៉ុប ហៅកាត់ EPC ដែលប្រព្រឹត្តទៅ នៅក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ ប្រទេសអាមេនី, លោក Macron រៀបរាប់ថា «អ្វីដែលយើងចង់បាន លើសពីអ្វីទាំងអស់ គឺការសម្របសម្រួល ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាដំណោះស្រាយតែមួយគត់ សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ» ។

ប្រធានាធិបតីបារាំងរូបនេះ ក៏បានអះអាងដែរថា ប្រទេសរបស់លោកនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធា ការពារច្រកមួយនេះទេ ដោយអះអាងថា ជាសកម្មភាព ហាក់ដូចជាមិនមានភាពច្បាស់លាស់។

បើតាម CNA, ប្រហែលមួយភាគប្រាំ នៃពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិ របស់ពិភពលោក ធ្លាប់តែឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងពេលវេលាសន្តិភាព។ អ៊ីរ៉ង់ បានបិទ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយមក អ៊ីរ៉ង់បានចាប់ផ្តើមផ្តល់អោយនាវាមួយចំនួន ឆ្លងកាត់ ដោយសុវត្ថិភាព ហើយ ក៏ចាប់ផ្តើមគិតថ្លៃសេវា។

សហរដ្ឋអាមេរិក បានឆ្លើយតប ទៅនឹងការបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ ជាមួយនឹងការបិទផ្លូវ របស់កងទ័ពជើងទឹក កាលពីថ្ងៃទី១៣ ខែមេសា ដោយរារាំងនាវាដឹកប្រេងអ៊ីរ៉ង់ ពីការចាកចេញ និង ដកហូតប្រាក់ចំណូលពីប្រទេសអ៊ីរ៉ង់ ដែលខ្លួនត្រូវការ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងរងគ្រោះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា