រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ

ភ្នំពេញ៖ ឯកឧត្ត ប្រាក់ សុខុន មឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៦ថា ថ្ងៃនេះ គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងគ្នាកម្ពុជាថៃ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសទាំងពីរដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នៅបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។ 

Advertisement

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា  “កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈឆ្នាំ២០០១នេះ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នា និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង។ កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចចិត្តនេះ។ ជាការឆ្លើយតបទៅនឹងការបញ្ចប់នៅអនុស្សារណៈឆ្នាំ២០០១នេះ កម្ពុជាមិនមានជម្រើសអីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលបានសម្រេចនៅឆ្នាំ១៩៨២

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោម UNCLOS បញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាង ដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា