អ៊ីស្រាអែល អនុម័តថវិកា ២៧០ លានដុល្លារ សង់ផ្លូវនៅតំបន់វេសបេង ដែលខ្លួនកាន់កាប់ខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល អនុម័តថវិកា ២៧០ លានដុល្លារ សង់ផ្លូវនៅតំបន់វេសបេង ដែលខ្លួនកាន់កាប់ខុសច្បាប់

អ៊ីស្រាអែល អនុម័តថវិកា ២៧០ លានដុល្លារ សង់ផ្លូវនៅតំបន់វេសបេង ដែលខ្លួនកាន់កាប់ខុសច្បាប់

វេសបេង ៖ ប្រទេសអ៊ីស្រាអែលបានអនុម័តកញ្ចប់ថវិកា ២៧០ លានដុល្លារ ដើម្បីចំណាយលើការសាងសង់ផ្លូវនានា នៅតំបន់ West Bank ដែលខ្លួនកាន់កាប់ ដោយខុសច្បាប់ ។ នេះបើតាមសារព័ត៌មានអ៊ីស្រាអែល Haaretz រាយការណ៍កាលពីថ្ងៃចន្ទ ។

Advertisement

ប្រភពដដែលរៀបរាប់ថា នៅក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងចំណាយថវិកាប្រហែល ១ លានដុល្លារ សម្រាប់រៀបចំផែនការ និងបញ្ចប់ការងាររចនាបឋមក្នុងរយៈពេល ៤៥ ថ្ងៃ ។

សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល បញ្ជាក់បន្ថែមថា ថវិកាសម្រាប់ការងារអភិវឌ្ឍន៍ ផ្សេងៗទៀតនឹងក្លាយជាបន្ទុករបស់ក្រសួងហិរញ្ញវត្ថុ ។ យ៉ាងណា មិនមានព័ត៌មានលម្អិត អំពីទីតាំងដែលត្រូវសាងសង់ផ្លូវទាំងនេះ នៅឡើយទេ ។

បើតាម Anadolu, ការសម្រេចចិត្តនេះ បានកើតឡើង ចំពេលដែលមានការពន្លឿនសកម្មភាពគ្រប់គ្រងខុសច្បាប់ ចាប់តាំងពីរដ្ឋាភិបាល របស់លោក Netanyahu ចូលកាន់តំណែង នៅចុងឆ្នាំ ២០២២ ជាមួយនឹងការពង្រីកយ៉ាងខ្លាំង នៅទូទាំងតំបន់ West Bank រួមទាំង ទីក្រុងហ្សេរុយសាឡឹម ខាងកើត ផងដែរ ។

អាជ្ញាធរប៉ាឡេស្ទីននិយាយថា បច្ចុប្បន្នមានអ្នកតាំងទីលំនៅអ៊ីស្រាអែល ប្រហែល ៧៥ ម៉ឺននាក់ រស់នៅក្នុងតំបន់ West Bank និងប្រហែល ២៥ ម៉ឺននាក់រស់នៅក្រុង ហ្សេរុយសាឡឹមខាងកើត ខណៈដែលវាគឺជាការតាំងទីលំនៅខុសច្បាប់ ក្រោមច្បាប់អន្តរជាតិ ។

កាលពីខែកក្កដា ឆ្នាំ២០២៤, តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថា ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន គឺជាទង្វើខុសច្បាប់ ហើយបានអំពាវនាវឱ្យមានការជម្លៀស ការតាំងទីលំនៅទាំងអស់ នៅតំបន់ West Bank និង ទីក្រុង ហ្សេរុយសាឡឹម ខាងកើត ។

ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងទីលំនៅរបស់ខ្លួន បានសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank យ៉ាងហោចណាស់ ១ ពាន់ ១៥៥ នាក់, ក្នុងនោះរងរបួសប្រហែល ១ ម៉ឺន ១ ពាន់ ៧៥០ នាក់ និង ត្រូវបានចាប់ខ្លួនជិត ២ ម៉ឺន ២ ពាន់ ។ នេះបើយោងតាមតួលេខ របស់អាជ្ញាធរប៉ាឡេស្ទីន ៕

ប្រភពពី Anadolu ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា