អ៊ីរ៉ង់ ថា អាមេរិកវាយប្រហារ នាវាដឹកអ្នកដំណើរ ស្លាប់ជនស៊ីវិល៥នាក់ នៅច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អាមេរិកវាយប្រហារ នាវាដឹកអ្នកដំណើរ ស្លាប់ជនស៊ីវិល៥នាក់ នៅច្រកហ័រមូស

អ៊ីរ៉ង់ ថា អាមេរិកវាយប្រហារ នាវាដឹកអ្នកដំណើរ ស្លាប់ជនស៊ីវិល៥នាក់ នៅច្រកហ័រមូស

ហ័រមូស ៖ អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានវាយប្រហារ សម្លាប់ជនស៊ីវិល ៥នាក់ នៅច្រកសមុទ្រ Hormuz ដោយអះអាងថា កងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារ លើនាវាដឹកអ្នកដំណើរ ២ គ្រឿង ដោយមិនមែនជាទូក កម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ដូចការលើកឡើង របស់លោក ត្រាំ នោះទេ។

Advertisement

ការអះអាង នៅថ្ងៃអង្គារនេះ បានផ្ទុយនឹងសេចក្តីថ្លែងការណ៍ របស់ឧត្តមនាវីឯកអាមេរិក លោក Brad Cooper ដែលបាននិយាយថា កងកម្លាំងបញ្ជាការកណ្តាល បានពន្លិចនាវា របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ចំនួន៦គ្រឿង ដែលបានប៉ុនប៉ងជ្រៀតជ្រែក ក្នុងបេសកកម្មរបស់សហរដ្ឋអាមេរិក ដើម្បីអមនាវាដែលជាប់គាំង ចេញពីច្រកសមុទ្រ Hormuz ។

ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទូកកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលត្រូវបានវាយប្រហារ មានដល់ទៅ ចំនួន ៧គ្រឿង។

បើតាម Aljazeera, ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេហៅថា “គម្រោងសេរីភាព” ឬ Project Freedom បានធ្វើឱ្យរង្គោះរង្គើបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែមេសា ហើយបានធ្វើឱ្យមានការភ័យខ្លាចជាថ្មី អំពីការវិលទៅរកសង្រ្គាម ជុំថ្មី។

ទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់ IRIB បានដកស្រង់សម្តី មេបញ្ជាការយោធាអ៊ីរ៉ង់ ដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា ទីក្រុងតេហេរ៉ង់បានបើកការស៊ើបអង្កេត បន្ទាប់ពីការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាបានរវាយប្រហារលើនាវាកងឆ្មាំបដិវដ្ត IRGC ។ ប្រភព និយាយថា គ្មាននាវា IRGC ណាមួយត្រូវបានវាយប្រហារនោះទេ តែការស៊ើបអង្កេតបានរកឃើញថា កងកម្លាំងអាមេរិកបាន វាយប្រហារនាវាធុនតូច ពីរគ្រឿង ដែលដឹកមនុស្សធ្វើដំណើរ ចេញពីតំបន់ Khasab នៃ ឆ្នេរសមុទ្រ ប្រទេស អូម៉ង់ ទៅកាន់ឆ្នេរសមុទ្រ នៃ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ។

មេបញ្ជាការអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារបានបំផ្លាញនាវាទាំងនោះ និង បានសម្លាប់អ្នកដំណើរជាជន ស៊ីវិល ចំនួន ៥នាក់ ។ មេបញ្ជាការរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម របស់ពួកគេ។

យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីយោធាអាមេរិកទេ ជុំវិញការចោទប្រកាន់នេះ៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា