មេធំ IMF ព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោក នឹងកាន់តែអាក្រក់ទៅៗ បើសិនសង្គ្រាមមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ IMF ព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោក នឹងកាន់តែអាក្រក់ទៅៗ បើសិនសង្គ្រាមមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ ២០២៧

មេធំ IMF ព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោក នឹងកាន់តែអាក្រក់ទៅៗ បើសិនសង្គ្រាមមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ ២០២៧

ព្រុចសែល ៖ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF លោកស្រី Kristalina Georgieva បានចេញមុខព្រមានធ្ងន់ៗថា ប្រសិនបើសង្គ្រាមនៅជម្ឈិមបូព៌ាបន្តអូសបន្លាយដល់ឆ្នាំ ២០២៧ នោះអតិផរណានឹងស្ទុះឡើងយ៉ាងឆាប់រហ័ស រីឯសេដ្ឋកិច្ចពិភពលោកក៏ប្រឈមមុខនឹងលទ្ធផលកាន់តែអាក្រក់ទៅៗ ហើយតម្លៃប្រេងក៏ត្រូវបានរំពឺងថា នឹងហក់ឡើងដល់ប្រហែល ១២៥ ដុល្លារក្នុងមួយបារ៉ែល ។

Advertisement

ការបន្លឺសំលេងអាសន្នរបស់មេធំ IMF កើតឡើងចំពេលដែលច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២០ ដុល្លារក្នុងមួយធុងបារ៉ែល ។

កាលពីខែមេសាឆ្នាំនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយសេណារីយ៉ូចំនួន៣ សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) សកលលោកក្នុងឆ្នាំ ២០២៦ និង ២០២៧ ស្របពេលមានភាពមិនប្រាកដប្រជាដ៏ធំសម្បើម ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ។

ចំពោះសេណារីយ៉ូអវិជ្ជមាន ត្រូវបានគេព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងថយចុះមកត្រឹម ២,៥% នៅឆ្នាំ ២០២៦ និងអតិផរណា ៥,៤% ។ រីឯសេណារីយ៉ូកាន់តែអាក្រក់ខ្លាំង ត្រូវបានគេរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងថមថយចុះមកត្រឹម ២% ខណៈពេលដែលអតិផរណាមានចំនួន ៥,៨% ។

ទន្ទឹមគ្នា មូលនិធិ IMF បាននឹងកំពុងតាមដានដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់សន្សឹមៗនៃជម្លោះ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ ស្របពេលដែលជីបានកើនឡើងតម្លៃពីជាង ៣០% ទៅ ៤០% រួចទៅហើយ ដែលនឹងជំរុញឱ្យតម្លៃស្បៀងអាហារកើនឡើងពីចន្លោះ ៣% និង ៦% ខណៈឧស្សាហកម្មផ្សេងទៀតក៏អាចរងផលប៉ះពាល់ផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា