លោក ត្រាំ ថា សង្គ្រាមអ៊ីរ៉ង់ អាចអូសបន្លាយពេល ៣ សប្តាហ៍ទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា សង្គ្រាមអ៊ីរ៉ង់ អាចអូសបន្លាយពេល ៣ សប្តាហ៍ទៀត

លោក ត្រាំ ថា សង្គ្រាមអ៊ីរ៉ង់ អាចអូសបន្លាយពេល ៣ សប្តាហ៍ទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងកាលពីថ្ងៃ អង្គារ ថា សង្គ្រាមជាមួយអ៊ីរ៉ង់ អាចនឹងបន្តអូសបន្លាយពេលពី ២ ឬ ៣ សប្តាហ៍ទៀត ។

Advertisement

លោក Trump បាននិយាយក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយពិធីករវិទ្យុ លោក Hugh Hewitt កាលពីថ្ងៃ ចន្ទ ថា សង្គ្រាមអ៊ីរ៉ង់ អាចនឹងអូសបន្លាយពេល ៣ សប្តាហ៍ទៀត ប៉ុន្តែលោកថា ពេលវេលាមិនមែនជារឿងសំខាន់សម្រាប់យើងទេ ។

ទន្ទឹមគ្នា មេដឹកនាំអាមេរិករូបនេះ ក៏បានបដិសេធមិននិយាយថាតើបទឈប់បាញ់ជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយឬនៅ បន្ទាប់ពីមានរបាយការណ៍អំពីការបាញ់ប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសអារ៉ាប់រួម ។

នៅពេលត្រូវបានសាកសួរថាតើអរិភាពកាលពីថ្ងៃ ចន្ទ អាចនឹងដុតបញ្ឆេះជម្លោះឡើងវិញដែរឬទេ លោក Trump បានឆ្លើយតបថា ទោះបីអ៊ីរ៉ង់ប្រើវិធីសាស្រ្តអ្វីក៏ដោយ យើងនៅតែឈ្នះសង្គ្រាម ។ លោកថា បើតាមទស្សនៈយោធា… យើងបានឈ្នះសង្គ្រាមរួចហើយ ហើយក៏បានគ្រប់គ្រងច្រកសមុទ្រ Hormuz ផងដែរ ។

ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតាមបណ្តាប្រទេសឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ។

យ៉ាងណា សង្គ្រាមនេះបានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ។ ក្រោយមក បទឈប់បាញ់នេះ ត្រូវបានពង្រីកដោយលោក Trump ដោយគ្មានកាលកំណត់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា