អ៊ីស្រាអែល គំរាមបញ្ចេញកងយន្តហោះចម្បាំងទាំងមូលវាយកម្ទេច អ៊ីរ៉ង់ ប្រសិនបើចាំបាច់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល គំរាមបញ្ចេញកងយន្តហោះចម្បាំងទាំងមូលវាយកម្ទេច អ៊ីរ៉ង់ ប្រសិនបើចាំបាច់

អ៊ីស្រាអែល គំរាមបញ្ចេញកងយន្តហោះចម្បាំងទាំងមូលវាយកម្ទេច អ៊ីរ៉ង់ ប្រសិនបើចាំបាច់

ហ៊្សេរុយសាឡិម ៖ មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Omer Tischler បានព្រមានធ្ងន់ៗនៅថ្ងៃ អង្គារ ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកងយន្តហោះចម្បាំងទាំងមូលប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ។

Advertisement

មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល ដែលទើបតែងតាំងថ្មីរូបនេះ បានសង្កត់ធ្ងន់ថា យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពវិវត្តនៅអ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកងយន្តហោះចម្បាំងទាំងមូលទៅទិសខាងកើត ប្រសិនបើចាំបាច់ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យឺនថែមទៀត ។

ចំណែក ឧត្តមសេនីយ៍ឯក Eyal Zamir មេបញ្ជាការយោធាអ៊ីស្រាអែល ក៏បានព្រមានដែរថា អ៊ីស្រាអែលនៅតែស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទិសទី ហើយថា យោធាក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឆ្លើយតបដោយកម្លាំងចំពោះការប៉ុនប៉ងណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែល ។

ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតាមបណ្តាប្រទេសឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ។

យ៉ាងណា សង្គ្រាមនេះបានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ។ ក្រោយមក បទឈប់បាញ់នេះ ត្រូវបានពង្រីកដោយលោក Trump ដោយគ្មានកាលកំណត់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា