លោក Macron សរសើរភាពជាដៃគូការពារជាតិបារាំង-អាមេនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Macron សរសើរភាពជាដៃគូការពារជាតិបារាំង-អាមេនី

លោក Macron សរសើរភាពជាដៃគូការពារជាតិបារាំង-អាមេនី

យ៉េរ៉េវ៉ាន់ ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសាទរ “ជំហានថ្មី” ជាមួយ ប្រទេស អាមេនី ដោយផ្អែកលើទំនាក់ទំនងការពារជាតិ។

Advertisement

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan កាលពីថ្ងៃអង្គារ, មេដឹកនាំបារាំងរូបនេះ បានបន្ថែមថា «ខ្ញុំឈរយ៉ាងពេញលេញ ដោយការគាំទ្ររបស់យើង សម្រាប់ដៃគូដែលគួរឱ្យទុកចិត្ត ក្នុងរយៈពេលប្រាំបីឆ្នាំ កន្លងមកនេះ»។

លោក Emmanuel Macron បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអាមេនី ដែលជាផ្នែកនៃកិច្ចប្រជុំកំពូលអឺរ៉ុប នៅទីក្រុង យ៉េរ៉េវ៉ាន់ ។

អាមេនី បាននិងកំពុងកសាងទំនាក់ទំនងជាមួយអឺរ៉ុប អស់ជាច្រើនឆ្នាំ ចំពេលមានការខកចិត្ត ចំពោះការយល់ឃើញរបស់ទីក្រុងមូស្គូ ក្នុងការបរាជ័យ ក្នុងការការពារជាតិ អំឡុងពេលមានជម្លោះ ជាមួយប្រទេសជិតខាង អាស៊ៃបៃហ្សង់ ខណៈពេលដែលប្រទេសនេះ ក៏ទទួលបានរ៉ាដា, កាំជ្រួច និង ការគាំទ្រប្រឹក្សា ពីទីក្រុងប៉ារីស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា