ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា” សម្រាប់មន្រ្តីច្បាប់ និងមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. និង ន.ទ.ក. សរុបចំនួន ២៥ នាក់។ វគ្គបណ្តុបណ្តាលនេះធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ នៃ ក.ប.ទ. និង លោកស្រី Stephanie Chow លេខាទី១ ផ្នែកនយោបាយ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅសណ្ឋារគារ Hyatt Regency Phnom Penh។

Advertisement

វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃគម្រាងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure) ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។

ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម គង់ ផល្លៈ បានមានប្រសាសន៍ថា ខ្សែកាបក្រោមបាតសមុទ្រគឺជា“ឆ្អឹងខ្នង”នៃសេដ្ឋកិច្ចឌីជីថល និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ដឹកជញ្ជូនទិន្នន័យ ព្រមទាំងតភ្ជាប់អាជីវកម្មនិងប្រជាពលរដ្ឋកម្ពុជាជាមួយពិភពលោក។ ការកសាងប្រព័ន្ធតភ្ជាប់ជាតិឱ្យបានពេញលេញ ដោយគិតចាប់តាំងពីខ្សែកាបក្រោមបាតសមុទ្រទៅផ្កាយរណបនៅលំហអវកាសគឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត។ ជាក់ស្តែង នៅពេលថ្មីៗនេះ ក.ប.ទ.ក៏បានប្រកាសពីមហិច្ឆិតាក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ឯកឧត្តម គង់ ផល្លៈ គូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ យើងត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ២៥ កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅបរទេសលើជំនាញបច្ចេកទេសផ្កាយរណប។ ការបណ្តុះបណ្តាលថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សរបស់ ក.ប.ទ. និង ន.ទ.ក. ដើម្បីពង្រឹងសមត្តភាពមន្ត្រីឱ្យមានការគិតគូរនិងត្រៀមលក្ខណៈដើម្បីដឹកនាំនិងគ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា