រដ្ឋមន្ត្រីព័ត៌មាន នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីព័ត៌មាន នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម

រដ្ឋមន្ត្រីព័ត៌មាន នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ក្រា នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម ។

Advertisement

តាមរយៈសារលើបណ្តាញសង្គម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ ធ្វើឡើង ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួន លើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មាន ដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីថា ការផ្សព្វផ្សាយ គួរផ្តោតជាសំខាន់លើមាតិកា ខ្លឹមសារ និងរូបភាព ឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់មកដល់សង្គម រក្សាគុណធម៌ និងសីលធម៌ ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម នឹងមានជំនួបថ្មីបន្ថែមទៀតជាមួយ អ្នកសារព័ត៌មានអនឡាញ ដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានា ដែលបានកើតឡើង ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គមផង ជំរុញឱ្យមានការផលិតផ្សព្វផ្សាយព័ត៌មាន ដែលមានផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មាន ដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិត និងទស្សនៈ ជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ ។

ឯកឧត្តម នេត្រ ភក្ក្រា បានរំលេចថា ពេលខ្លះ បងប្អូនអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស ឬអារម្មណ៍ផ្សេង បងប្អូនមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីបងប្អូនអានព័ត៌មាន​ ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ សូមរួមគ្នាដើម្បីផលិត ផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា