តួកគី បញ្ចេញមីស៊ីលបាលិស្ទិកអន្តរទ្វីបហោះចម្ងាយ ៦,០០០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី បញ្ចេញមីស៊ីលបាលិស្ទិកអន្តរទ្វីបហោះចម្ងាយ ៦,០០០ គីឡូម៉ែត្រ

តួកគី បញ្ចេញមីស៊ីលបាលិស្ទិកអន្តរទ្វីបហោះចម្ងាយ ៦,០០០ គីឡូម៉ែត្រ

អង់ការ៉ា ៖ ប្រទេសតួកគី បានបញ្ចេញមីស៊ីលបាលិស្ទិកអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតមួយ អាចហោះក្នុងចម្ងាយប្រហែល ៦,០០០ គីឡូម៉ែត្រ ក្នុងអំឡុងពិព័រណ៍ការពារជាតិ និងអវកាស មានឈ្មោះថា SAHA ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល ។

Advertisement

មីស៊ីលបាលិស្ទិកអន្តរទ្វីបឈ្មោះថា Yildirimhan នេះ មានល្បឿនលឿនជាងសំលេងដល់ទៅ ២៥ ដង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ ៦,០០០ គីឡូម៉ែត្រ ។

ពិព័រណ៍ SAHA ឆ្នាំនេះ បានប្រមូលផ្តុំអាជីវកម្មជាង ១,៧០០ក្រុមហ៊ុន មកពី ១២០ ប្រទេស រួមទាំងសាជីវកម្មការពារជាតិធំៗ អង្គភាពរដ្ឋាភិបាល និង វិស័យយោធាមកក្រសួងការពារជាតិ ទីភ្នាក់ងារសន្តិសុខនៃប្រទេសផ្សេងៗ ព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ។

ពិព័រណ៍ SAHA បានដាក់តាំងបង្ហាញផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាការពារជាតិថ្មីៗជាង ៣០០ប្រភេទ រួមមានរថពាសដែក ប្រព័ន្ធកាំភ្លើងធំ មនុស្សយន្តប្រយុទ្ធ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មសមរភូមិ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ។

ក្រៅពីនេះ ក៏មាននាវាចម្បាំង នាវាមុជទឹក ផ្កាយរណប ប្រព័ន្ធគ្រប់គ្រងអវកាស និង ប្រព័ន្ធគ្មានមនុស្សបើក ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ រួមមានបញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត និង បច្ចេកវិទ្យាឌីជីថល ។

ពិព័រណ៍ការពារជាតិ និងអវកាស SAHA ឆ្នាំ ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់៩ ខែឧសភា ។ ពិព័រណ៍ SAHA ដែលប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០១៨ នេះ គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិដ៏ធំបំផុតមួយ ក្នុងវិស័យការពារជាតិ អាកាសចរណ៍ និងបច្ចេកវិទ្យាអវកាស ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា