ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក

ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធនេះ បានបង្ហាញពីការសាទរ ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ដែលមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ពោលខុសពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ។

Advertisement

អំឡុងពេលទទួលជួបលោក Abbas Araghchi រដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង, លោក Wang Yi និយាយថា ប្រទេសចិនក៏ទទួលស្គាល់ នូវសិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិភាពផងដែរ ។

បើតាម Anadolu, ការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ បានធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទូចថា ទីក្រុងតេហេរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយលោកបានគំរាមថា កងកម្លាំងអាមេរិក អាចនឹងដកយកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ចេញពីប្រទេសអ៊ីរ៉ង់ថែមទៀតផង ។

ដំណើររបស់ប្រមុខការទូតអ៊ីរ៉ង់នៅក្រុងប៉េកាំង ធ្វើឡើង មុនពេលដែល លោក Trump គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី១៤ និង ១៥ ខែឧសភា ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ផ្លូវការ ពីសំណាក់សេតវិមាន។

ចំណែកជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា, លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ចិនគាំទ្រអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ព្រមទាំង កោតសរសើរចំពោះឆន្ទៈរបស់ទីក្រុងតេហេរ៉ង់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ តាមរយៈបណ្តាញការទូតផងដែរ ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា