ពី​ឆ្នាំ២០២៤ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធីTVET 1.5លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧​ម៉ឺន​នាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពី​ឆ្នាំ២០២៤ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធីTVET 1.5លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧​ម៉ឺន​នាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ

ពី​ឆ្នាំ២០២៤ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធីTVET 1.5លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧​ម៉ឺន​នាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ

(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិ​ភ័យ​សរុបប្រមា​ណ ២៧ម៉ឺន​នាក់ បាននិង​កំពុង​ទទួ​ល​ផលពី​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេ​ស ១,៥លាននាក់(TVET 1.5M) ដោយ​គិត​ចាប់​ពីការ​អនុវ​ត្ត​នៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។

Advertisement

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​ប​ណ្ដាលវិជ្ជាជីវៈ​បានថ្លែងនៅ​ថ្ងៃទី០៦ ខែឧ​សភា ឆ្នាំ​២០​២៦​នេះថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និងគ្រួសា​រងាយ​រង​ហា​និ​ភ័យ​សរុបប្រ​មាណ ២៧ម៉ឺន​នាក់ បាននិង​កំពុង​ទទួ​ល​​ផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស ១,៥លាននាក់ ដោយគិត​ចាប់តាំង​ពីកា​រអ​នុវត្ត​នៅ​ឆ្នាំ​២០២៤ ដល់​ត្រីមាស​ទី១ឆ្នាំ ២០​២​៦នេះ។ ក្នុងនោះ​គ្រឹះ​ស្ថាន​ក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោម​មូល​និធិអភិវឌ្ឍន៍ជំនាញ(SDF) ចំនួន ៤,៣ម៉ឺននាក់។

លោកបញ្ជាក់ថា៖«វិស័យអប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​បច្ចេក​ទេស បាននិង​កំពុងចូល​រួមយ៉ាង​សកម្ម​លើការ​ផលិ​ត​មូល​ធន​មនុស្ស និងអភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យមាន​ជំនា​ញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មាន​ភាព​ធ​ន់ បត់​បែន អាចឆ្លើយត​បតាម​តម្រូវកា​រនៃ​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស នៃមូល​ដ្ឋាន​សេដ្ឋ​កិច្ច ឧស្សា​ហកម្ម និង​បច្ចេ​ក​វិទ្យាឌី​ជីថល»។

អ្នកនាំពាក្យថា៖«អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តី​ក្រសួ​ង​​កំពុង​​អនុ​វត្ត គឺស្របតា​មគោលនយោ​បាយរ​បស់​រាជ​រដ្ឋា​ភិបាល ដោយ​ធា​នាថា ពលរដ្ឋ​ម្នាក់​មានជំ​នាញមួយ​យ៉ាង​តិ​ចប្រចាំជីវិត និងអនុវត្តតា​មអភិក្រម​របស់​សម្ដេច​ម​ហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមាន​ការ​ងារធ្វើ»។

លោក ស៊ុន មេសា បានអំពាវនាវដល់​យុវជន​ដែល​មិន​ទាន់​បា​នចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេ​ស សូមរួ​សរាន់​មកចុះ​ឈ្មោះចូល​រៀនជំ​នាញ​វិជ្ជា​ជីវៈ នៅ​វិទ្យា​ស្ថានដែល​នៅក្បែរ​មូលដ្ឋានរ​ប​ស់ខ្លួន។ យុវជនដែល​មក​ពី​គ្រួសា​រក្រី​ក្រ និងគ្រួសា​រងាយ​រង​ហានិ​ភ័យ នៅតែ​ទ​ទួល​ការរៀ​នជំនាញ​ដោ​យឥតគិ​តថ្លៃ និង​ថែម​ទាំង​ទទួល​បា​នប្រាក់​ឧបត្ថ​ម្ភដដែល។

សម្រាប់សាកសួ​រព័ត៌មានលម្អិត សូមទំនា​ក់ទំន​ង​មកកាន់​ប្រព័​​ទូ​រសព្ទ Hotline ឥតគិ​តថ្លៃ លេ​ខ ១២៨៦​ ឬ ១២៩៧ របស់​ក្រសួង​កា​រងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

បើតាមក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹ​ង​ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហា​និ​ភ័យ បានចូលសិក្សា​ក្នុងវិស័​យ​សំណង់, អគ្គិ​សនី និង​ថាម​ព​ល, អេឡិច​ត្រូនិក, កម្មន្ត​សាល, មេកា​និច​ទូ​ទៅ/មេកា​និច​រថយ​ន្ត, ធុ​រកិច្ច និង​ព័ត៌​មាន​វិទ្យា, សេវា​កម្ម, បរិក្ខារ​ត្រ​ជា​ក់ និង​កម្ដៅ, ទេស​ចរណ៍ និង​កសិ​កម្ម និងក​សិ-ឧស្សា​ហ​ក​ម្ម៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា