ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.។

Advertisement

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ធ្វើឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ការកសាងរដ្ឋាភិបាលឌីជីថល ក្នុងដំណើរឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងនេះ គឺតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងគោលបំណងឱ្យមន្ត្រីមានចំណេះដឹងជាមូលដ្ឋានលើជំនាញឌីជីថល អាចរៀបចំរបាយការណ៍បូកសរុបសកម្មភាពផលិតផល ក្នុងការងារមូលដ្ឋានរៀបចំទិន្នន័យតាមដានត្រួតពិនិត្យបំពេញការងារឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនាគតអ្នកចេះបច្ចេកវិទ្យា និងកាន់តែកើនឡើង ដូចនេះមន្ត្រីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចេះ និងយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព ដើម្បីតាមឱ្យទាន់នូវការរីកចម្រើនរបស់បច្ចេកវិទ្យា ពីព្រោះប្រព័ន្ធបច្ចេកវិទ្យាល្អយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើមិនចេះប្រើ ឬអត់ចង់ប្រើ គឺមិនជោគជ័យទេ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យមន្ត្រីអាជ្ញាធរប្រឹងប្រែងស្រូបយកចំណេះជំនាញឌីជីថលដាក់ខ្លួន ដើម្បីបំពេញការងារបម្រើដល់ប្រជាពលរដ្ឋនិងប្រទេសជាតិយើងបានទាន់សភាពការណ៍ក្នុងបរិបទឌីជីថលដែលកំពុងរីកចម្រើនអ្នកចេះហើយខំបន្ត អ្នកចេះស្ទើរខំបំពេញ អ្នកមិនទាន់ចេះខំឱ្យចេះ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់សិក្ខាកាម ដែលបានខិតខំប្រឹងប្រែងរៀនសូត្រក្នុងវគ្គនេះ ដោយអ្នកខ្លះចាស់ៗ ហើយបានខំរៀនពង្រឹងចំណេះដឹងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងយកចំណេះដឹងទៅបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា