នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨

នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨

វ៉ាស៊ីនតោន ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកប្រភេទ USS District of Columbia ឬ SBN-826 ដំបូងបង្អស់របស់កងទ័ពជើងទឹកអាមេរិក មានទម្ងន់ជិត ២១,០០០ តោន នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨ ខណៈក្រុមអ្នកផលិតហៅវាថា ជានាវាមុជទឹកស្ងាត់បំផុត និងសាហាវបំផុតដែលមិនធ្លាប់មានពីមុនមក ។

Advertisement

នាវាមុជទឹក SBN-826 មានទម្ងន់សរុបប្រហែល ២០,៨១០ តោននេះ ផលិតដោយក្រុមហ៊ុន General Dynamics Electric Boat ។ វាមានដងខ្លួនប្រវែងប្រហែល ១៧០ ម៉ែត្រ, ទទឹងប្រវែងប្រហែល ១៣ ម៉ែត្រ និងអាចដឹកក្រុមនាវិកប្រមាណ ១៥៥ នាក់ ។

ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ S1B, នាវាមុជទឹកប្រភេទនេះ មានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលផ្លោងផ្លោងប្រភេទ Trident II D5 ដល់ទៅ ១៦ គ្រាប់ ហើយត្រូវបានរំពឹងថា នឹងមានអាយុកាលបម្រើសេវាកម្មរហូតដល់ ៤២ ឆ្នាំ ។

បច្ចុប្បន្ន វាបានបញ្ចប់ការសាងសង់ប្រហែល ៧០% ហើយ ហើយវានឹងចូលខ្លួនមកជំនួសនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីចាស់ប្រភេទ Ohio ដើម្បីទទួលខុសត្រូវចំពោះការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ។

សម្រាប់បេសកកម្មល្បាតដែនសមុទ្រលើកដំបូងរបស់នាវាមុជទឹក SBN-826 ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខ ដែលជាផ្នែកមួយ នៃយុគសម័យថ្មី នៅក្នុងយុទ្ធសាស្រ្តទប់ស្កាត់ក្រោមសមុទ្រ ដែលមានគោលបំណងដាក់ដំណើរការវារហូតដល់ទសវត្សរ៍ឆ្នាំ ២០៨០ ឬលើសពីនេះ ។

យោងតាម Interesting engineering, នាវាមុជទឹក SBN-826 កើតចេញពីសំណើថវិកាឆ្នាំសារពើពន្ធ ២០២៧ ដែលមានចំនួន ១៥ ពាន់លានដុល្លារ ។ ក្រៅពីនាវាមុជទឹក SBN-826, អាមេរិកក៏ត្រៀមនឹងសាងសង់នាវាមុជទឹកប្រភេទ SSBN-828 និងនាវាមុជទឹក SSBN-829 ផងដែរ ៕

ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា