សេចក្តីប្រកាសព័ត៌មាន ៖ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីប្រកាសព័ត៌មាន ៖ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ

សេចក្តីប្រកាសព័ត៌មាន ៖ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ

ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ — ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33ឆ្នាំនៅកម្ពុជា ពោលគឺអបអរការមានរោងចក្រប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយបានអបអរយ៉ាងមានអត្ថន័យ ដោយក្រុមហ៊ុនបានយករៀបចំការ​បរិច្ចាគឈាម និងការជួយខ្ចប់សាប៊ូ ដើម្បីយកចែកជូនគ្រួសារ និងកុមារនៅក្នុងអង្គការផ្កាយសមុទ្រកម្ពុជា។

Advertisement

នៅថ្ងៃដដែលនោះ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មិនត្រឹមតែអបអរខួប 33 ឆ្នាំនៃការរួមដំណើរជាមួយប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាខួប 140ឆ្នាំរបស់​កូកា-កូឡាលើពិភពលោកដែរ។ ការអបអរឆ្នាំនេះ សាមញ្ញតែមិនសាមញ្ញ ដោយសារថា ក្រុមហ៊ុនបានយកការងារជួយសហគមន៍ ជាការតបស្នងសងគុណបងប្អូនខ្មែរ ជាពិសេសអ្នកត្រូវការជំនួយ។

បុគ្គលិករោងចក្របានមកចូលរួមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរហើយក៏មានដៃគូសហការពីអង្គការផ្កាយសមុទ្រកម្ពុជា សណ្ឋាគារ Sofitel, Tribe, Shangri-La និងមិត្តអ្នកសារព័ត៌មានបានចូលរួមបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយនេះគឺចំពេលវេលាដែលមជ្ឍមណ្ឌលត្រូវការឈាមបន្ថែម ដើម្បីយកផ្គត់ផ្គង់ ដល់អ្នកត្រូវការឈាមសង្គ្រោះជីវិត។

ក្រៅពីនេះ បុគ្គលិកកូកា-កូឡាខ្មែរ ក៏បានជួយ​ «ខ្ចប់សាប៊ូ ខ្ចប់ដោយបេះដូង» ពោរពេញដោយភាពរីករាយ។ ការវេចខ្ចប់សាប៊ូកែច្នៃនេះ គឺសម្រាប់យកចែកជូនគ្រួសារ និងកុមារនៅក្នុងសហគមន៍ស្ទឹងមានជ័យ និងច្បារអំពៅ តាមរយៈអង្គការ​ផ្កាយសមុទ្រ (ISF) ក្នុងគោលដៅលើកកម្ពស់អនាម័យ និងសុខមាលភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ជាថ្ងៃពិសេស និងសំខាន់របស់អាជីវកម្មយើង វាគឺជាថ្ងៃខួប 140 ឆ្នាំរបស់កូកា-កូឡាដែលពួកយើងស្រលាញ់ចូលចិត្ត ក៏ជាខួប33 ឆ្នាំ ដែលក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ ហើយជាក្រុមហ៊ុនដែលបង់ពន្ធជូនរដ្ឋយ៉ាងគត់មុត និងបន្តធ្វើជាក្រុមហ៊ុនគំរូមួយនៅកម្ពុជា។ ថ្ងៃនេះ យើងយកការអបអរខួបរបស់យើង ក្នុងការរួមចំណែកជួយសហគមន៍ជាការតបស្នង ហើយយើងនៅតែប្តេជ្ញាគាំទ្រ និងបង្កើតអំពើល្អៗ ដើម្បីជួយប្រទេសកម្ពុជារុងរឿងរីកចម្រើនជាបន្តបន្ទាប់»។

លោកស្រីវេជ្ជបណ្ឌិតឯកទេស​ ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា«ខ្ញុំសូមអរគុណ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី។ ការផ្តល់ពីក្រុមហ៊ុនក្នុងថ្ងៃនេះ គឺចំពេលដែលមជ្ឈមណ្ឌលត្រូវការឈាមបន្ថែម ដើម្បី​ផ្តល់ឈាមសង្គ្រោះជីវិតដល់អ្នកមានតម្រូវការ ហើយក៏សូមកោតសរសើរក្រុមហ៊ុន ដែលបង្កើតទម្លាប់ ដោយយកការអបអរ ជាការផ្តល់ឈាមសង្គ្រោះជីវិត។ វាពិតជាមានអត្ថន័យណាស់ និងមានអត្ថប្រយោជន៍ សម្រាប់សង្គមខ្មែរយើង»។

លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះ បានជួយលើកកម្ពស់អនាម័យ និងសុខមាលភាពរស់នៅរបស់គ្រួសារ និងកុមារខ្វះខាត។ ផ្តល់សាប៊ូ បើស្តាប់ទៅ ដូចសាមញ្ញណាស់ តែព្រោះតែសាប៊ូនេះ គ្រួសារទាំងនោះនឹងបង្កើនការលាងដៃឱ្យស្អាត។ ពេលដៃស្អាត មិនសូវឈឺថ្កាត់ ហើយមិនសូវខាតពេលប្រកបរបរ ហើយធ្វើឱ្យក្មេងៗអាចទៅរៀនជាប់លាប់។ នេះជារឿងវិជ្ជមានមែនទែន»។

ក្នុងឱកាសអបអរខួប​ដ៏ពិសេសនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ​បុគ្គលិក ដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ដែលបានចូលរួមអបអរជុំគ្នាដោយភាពកក់ក្តៅ និងរីករាយ។ ក្រុមហ៊ុនប្តេជ្ញាបន្តជួយគាំទ្រសហគមន៍​ ក៏ដូចជាបន្តរួមចំណែកនៃការរីកចម្រើនរួមគ្នាជាមួយកម្ពុជា។

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ(Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស (Sparkling)​ ទឹក(Water)  តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks)  និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។​ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។​

សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
[email protected]

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា