Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា

រាជធានីភ្នំពេញ, កម្ពុជា – ក្រុមហ៊ុន Kalbe International ដែលជាក្រុមហ៊ុនឱសថឈានមុខគេមកពីប្រទេសឥណ្ឌូណេស៊ី មានមោទនភាពក្នុងការប្រកាសដាក់សម្ពោធជាផ្លូវការនូវរូបរាងថ្មីនៃផលិតផល Procold ផ្តាសាយ ដែលជាឱសថព្យាបាលផ្តាសាយដ៏ពេញនិយមបំផុតដែលប្រជាជនខ្មែរស្រលាញ់ និងប្រើអស់២៥ឆ្នាំ។ ថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាយមួយក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីដៃគូឱសថស្ថានសំខាន់ៗ និងអ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មី នៃការផ្លាស់ប្តូររូបរាងវេចខ្ចប់ថ្មីនៃផលិតផលសំខាន់ៗទាំង ៣ របស់ក្រុមហ៊ុន Kalbe។

Advertisement
កេរដំណែលនៃការផ្លាស់ប្តូរថ្មី

ចាប់តាំងពីឈានជើងចូលទីផ្សារកម្ពុជា Procold បានក្លាយជាឱសថដែលមិនអាចខ្វះបានតាមបណ្តាផ្ទះនីមួយៗ។ ការផ្លាស់ប្តូររូបរាងថ្មីនេះ គឺជានិមិត្តរូបនៃពាក្យស្លោក “Procold នៅជាមួយប្រជាជនកម្ពុជា២៥ឆ្នាំ ដើម្បីបន្តប្តេជ្ញាផ្តល់ជូននូវឱសថដែលមានគុណភាពខ្ពស់សម្រាប់រយៈពេលច្រើនទសវត្សរ៍ទៅមុខទៀត។

លោក Marvin Lucky អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Kalbe International – កម្ពុជា បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូររូបរាងថ្មីដ៏ប្រណីតនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍ និងការលះបង់មិនងាករេរបស់យើងចំពោះប្រជាជនកម្ពុជា ដែលបានជឿជាក់លើProcoldតាំងពីឆ្នាំ ២០០១។ តាមរយៈការធ្វើបច្ចុប្បន្នភាពការវេចខ្ចប់ថ្មីដែលមាន ៦គ្រាប់ក្នុងមួយបន្ទះ យើងធានាថាការប្រើប្រាស់ ២បន្ទះ គឺគ្រប់គ្រាន់សម្រាប់ការព្យាបាលរយៈពេល ៣ថ្ងៃពេញលេញ ដែលផ្តល់នូវតម្លៃសមរម្យនិងប្រសិទ្ធភាពខ្ពស់ក្នុងការជាសះស្បើយ។”

(លោក Marvin Lucky អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Kalbe International – កម្ពុជា)

រូបរាងទំនើប ជាមួយប្រសិទ្ធភាពដែលអ្នកជឿទុកចិត្ត

ទោះបីជាមានការផ្លាស់ប្តូររូបរាងខាងក្រៅ ប៉ុន្តែសមាសធាតុផ្សំនិងប្រសិទ្ធភាពគឺនៅដដែល។ Procold ផ្តាសាយ នៅតែបន្តផ្តល់ប្រសិទ្ធភាពរហ័សចំពោះរោគសញ្ញាដូចជា៖

·       ផ្តាសាយធំ និងគ្រុនផ្តាសាយ

·       កណ្តាស់ និងតឹងច្រមុះ

·       គ្រុនក្តៅ និងឈឺក្បាល

YouTube Link: https://youtu.be/35CGbcbBbp8?si=SvW96__wLydnwSYY

អំពីក្រុមហ៊ុន Kalbe International និង Procold

Kalbe International គឺជាក្រុមហ៊ុនឱសថដ៏ធំបំផុតនៅប្រទេសឥណ្ឌូណេស៊ី។ Procold ដែលជាម៉ាកសញ្ញាឈានមុខគេរបស់ក្រុមហ៊ុន បានក្លាយជាជម្រើសឱសថ (OTC) ដ៏ចម្បងនៅកម្ពុជាអស់រយៈពេល ២៥ឆ្នាំមកហើយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលរោគសញ្ញាផ្តាសាយគ្រប់ប្រភេទ។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា