លោក ត្រាំ ថា គុយបា កំពុងដង្ហើយរកជំនួយពីសហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា គុយបា កំពុងដង្ហើយរកជំនួយពីសហរដ្ឋអាមេរិក

លោក ត្រាំ ថា គុយបា កំពុងដង្ហើយរកជំនួយពីសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសគុយបាកំពុងត្រដរខ្យល់ដង្ហើយសុំជំនួយពីសហរដ្ឋអាមេរិក ដោយលោកបន្ថែមថា អាមេរិកនឹងចាប់ផ្តើមជជែកពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់គុយបា ដើម្បីស្វែងរកកិច្ចព្រមព្រៀង ។
 
លោក Trump បានបង្ហោះសារលើ Truth Social ថា គុយបាជាប្រទេសបរាជ័យ ហើយកំពុងធ្វើដំណើរតែក្នុងទិសដៅតែមួយប៉ុណ្ណោះ គឺដួលរលំទាំងស្រុង ។ លោកថា គុយបាកំពុងស្នើសុំជំនួយ ហើយយើងនឹងពិភាក្សាគ្នាពីកិច្ចព្រមព្រៀង ។
 
ប៉ុន្តែលោកថា រឿងនេះទុកមួយឡែកសិន ពីព្រោះពេលនេះ រូបលោកនឹងទៅប្រទេសចិន ក្នុងសប្តាហ៍នេះសិន ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក Xi Jin Ping ។
 
រដ្ឋបាលលោក Donald Trump បានបង្កើនយុទ្ធនាការដាក់សម្ពាធកម្រិតអតិបរមាលើប្រទេសគុយបា តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងការព្រមានពីលទ្ធភាពប្រើប្រាស់កម្លាំងយោធា ។
 
បន្ថែមលើនេះ អាមេរិកក៏បានបិទខ្ទប់យ៉ាងតឹងរ៉ឹងមិនឱ្យមានការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា និងម៉ិកស៊ិកចូលទៅកាន់គុយបាផងដែរ ។ ចំណាត់ការនេះបានធ្វើឱ្យគុយបាធ្លាក់ចូលក្នុងវិបត្តិថាមពល និងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ។
 
បើតាម Aljazeera, ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថា ជាទណ្ឌកម្មប្រឆាំងនឹងប្រជាជនគុយបា និងជាទង្វើខុសច្បាប់ ។ ដើម្បីត្រៀមលក្ខណៈប្រយុទ្ធ យោធាគុយបាក៏បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំជាបន្តបន្ទាប់ផងដែរ ៕
 
ប្រភព ៖  Anadolu និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា